Sunday, June 22, 2025
Homeកីឡាអន្ដរជាតិលោក Leheta : យើងមិនបារម្ភខ្លាច​អាជ្ញាកណ្តាលកាន់ជើងរុស្ស៊ី នោះទេ

លោក Leheta : យើងមិនបារម្ភខ្លាច​អាជ្ញាកណ្តាលកាន់ជើងរុស្ស៊ី នោះទេ

មុនជំនួបជាមួយក្រុមម្ចាស់ផ្ទះខ្លាឃ្មុំទឹកកក រុស្ស៊ី នៅរាត្រីថ្ងៃអង្គារនេះ  លោក Ihab Leheta  នាយកក្លឹបបាល់ទាត់ក្រុមជម្រើសជាតិអេហ្ស៊ីប បានថ្លែងថា លោកគ្មានការព្រួយបារម្ភអ្វីទៅនឹងលើកឡើងរបស់អ្នកកាសែត ដែលបានសួរថា តើអាជ្ញាកណ្តាលអាចនឹងកាន់ជើងក្រុមម្ចាស់ផ្ទះឬ?។ ដោយរៀបចំឱ្យធ្វើយ៉ាងណាឱ្យលទ្ធផលបានត្រឹមស្មើ ឬឈ្នះមួយប្រកួតទៀត ដើម្បីទទួលបានកៅអីមួយឡើងទៅវគ្គ១៦ក្រុម មុននឹងប៉ះជើងខ្លាំងអ៊ុយរូហ្គាយ។

លោក Leheta បានបញ្ជាក់ថា “ខ្ញុំមិនដែលបានយកបញ្ហានេះ ដាក់ក្នុងខួរក្បាលរបស់ខ្ញុំនោះទេ គឺមិនដែលទាល់តែសោះ។

លោកបានឱ្យដឹងថា ជាការពិតវាជាកាប្រកួតដ៏លំបាក និងស្វិតស្វាញ ពីព្រោះយើងជួបម្ចាស់ផ្ទះ ដែលមានអ្នកគាំទ្រ៦ម៉ឺននាក់។

ទោះជាយ៉ាងណាក្តី ក្រុមរបស់លោកសង្ឃឹមរកបាន៣ពិន្ទុ ហើយបើយ៉ាហោចណាស់ក៏ត្រឹមស្មើដែរ។

ទោះបីចាញ់មួយប្រកួតទៅហើយក្តី លោក Hector គ្រូបង្វឹកនៅតែមានជំនឿថា អេហ្ស៊ីប អាចនឹងឡើងទៅវគ្គ១៦ក្រុម៕

RELATED ARTICLES