Sunday, June 22, 2025
Homeកីឡាអន្ដរជាតិអាជ្ញាកណ្តាលសញ្ជាតិប៉ារ៉ាហ្គាយ កាត់សេចក្តីជំនួបសំខាន់ រុស្ស៊ី-អេហ្ស៊ីប

អាជ្ញាកណ្តាលសញ្ជាតិប៉ារ៉ាហ្គាយ កាត់សេចក្តីជំនួបសំខាន់ រុស្ស៊ី-អេហ្ស៊ីប

សម្រាប់ការប្រកួតដ៏សំខាន់ជាមួយក្រុមអេហ្ស៊ីប ដែលជាប្រកួតជុំទី២ លោក Enrique Cáceres សញ្ជាតិប៉ារ៉ាហ្គាយ ត្រូវបានសហព័ន្ធបាល់ពិភពលោក ផ្តល់ទំនុកចិត្តឱ្យចូលសមរភូមិវាលស្មៅ ដើម្បីកាត់សេចក្តីរវាងគូប្រកួតម្ចាស់ផ្ទះរុស្ស៊ី និងអេហ្ស៊ីប។

លោក Enrique Cáceres រួមជាមួយនឹងជំនួយការពីររូបទៀត ដែលជាមិត្តរួមជាតិ គឺ លោក Eduardo Cardozo និង លោក  Juan Zorrilla និងលោក Cüneyt Çakır ជនជាតិតួកគី មន្ត្រីអាជ្ញាកណ្តាលទី៤។

លោក Enrique Cáceres បានក្លាយជាអាជ្ញាកណ្តាលរបស់ FIFA កាលពីឆ្នាំ២០១០  និងចូលរួមធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតសំខាន់ ចំនួន៤ រួមមានការប្រកួតបាល់ទាត Copa Libertadores ឆ្នាំ២០១៦, World Cup U17 ឆ្នាំ២០១៧, Copa Libertadores ឆ្នាំ២០១៧  និងពានរង្វាន់ Recopa Sudamericana ឆ្នាំ២០១៨។

នេះគឺជាវត្តមានលើកទីមួយ ដែលលោកមានកិត្តិយសបានធ្វើជាអាជ្ញាកណ្តាលបាល់ទាត់ពិភពលោក ។

ការប្រកួតថ្ងៃនេះ រុស្ស៊ី ត្រូវការឈ្នះ អេហ្ស៊ីប ដើម្បីធានាឱ្យបានកន្លែងមួយសម្រាប់វគ្គ១៦ក្រុម។

ប្រសិនបើថ្ងៃនេះលេងត្រឹមស្មើរុស្ស៊ី ត្រូវរង់ចាំលទ្ធផលប្រកួតចុងក្រោយប៉ះជាមួយក្រុម អ៊ុយរូហ្គាយ៕

RELATED ARTICLES