សម្រាប់រដូវកាលដោះដូរ រដូវក្តៅនេះ ក្លឹបបិសាចក្រហម Man Utd បានត្រៀមកញ្ចប់ថវិកាប្រមាណ79លានដុល្លារ ចូលចែចូវកីឡាករខ្សែបម្រើប្រយុទ្ធ William របស់ក្លឹបតោខៀវ Chelsea។
លោក Jose Morinho បានចាប់អារម្មណ៍ទៅលើកីឡាកររូបនេះ តាំងពីខែមករាមកម៉្លេះ ប៉ុន្តែក្លឹប Chelsea ស្ទាក់ស្ទើរមិនចង់លក់។
លោក Morinho សង្ឃឹមថា វត្តមានរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចជួយឱ្យតំបន់ប្រយុទ្ធរបស់ Man Utd រឹងមាំឡើងវិញ។
កីឡាករស្បែកខ្មៅរូបនេះ នៅសល់កុងត្រា2ឆ្នាំទៀតជាមួយក្លឹប Chelsea។
ទាក់ទងទៅនឹងបញ្ហានេះ គេមិនទាន់ឃើញមានប្រតិកម្មបែបណានៅឡើយទេ ពីក្លឹប Chelsea។
នៅពេលដែលអ្នកកាសែតសួរថា តើលោកចង់ទៅរួមទ្រនំជាមួយមិត្តរួមជាតិ Fred ដែលបានទៅលេងនៅពហុកីឡដ្ឋាន Old Trafford កាលពីដើមខែនេះ កីឡាករ William បានឆ្លើយបង្វែងដានថា បិសាចក្រហម Man Utd គឺជាក្លឹបមួយដ៏ខ្លាំងលើពិភពលោក។ ចម្លើយនេះ មានន័យថា គាត់ចង់ទៅលេងនៅទីនោះ៕