កាលពីថ្ងៃអង្គារ ទី១៩ មិថុនា ឆ្នាំ២០១៨ ក្លឹបតោខៀវ Chelsea បានតែងតាំងលោក Maurizio Sarri អតីតគ្រូបង្វឹកក្លឹបបាល់ទាត់អ៊ីតាលី Napoli ជាគ្រូបង្វឹកថ្មីជំនួសតំណែងលោក Conte។
ក្លឹប Chelsea សម្រេចរំលាយចោលកុងត្រារបស់លោក Conte និងជំនួយការ។
លោក Maurizio Sarri នឹងចូលមកស្នងតំណែងមិត្តរួមជាតិរបស់គាត់ បន្ទាប់ពីបរាជ័យមិនអាចដឹកនាំក្លឹប Chelsea មានកៅអីប្រកួតឆេមពានលីករដូវកាលនេះ។
ក្លឹប Chelsea បញ្ចប់រដូវកាលលេខ៥ ក្នុងតារាងគ្មានកៅអីប្រកួតឆេមពានលីកនោះទេ។ ជាមួយគ្នានេះដែរ ក្លឹប Chelsea ក៏មានគម្រោងតែងតាំងលោក Gianfranco Zola អតីតខ្សែប្រយុទ្ធក្លឹបនេះ ជាជំនួយការគ្រូបង្វឹក លោក Sarri។
ក្លឹប Napoli មានគម្រោងទារសំណងជំងឺចិត្តពីលោក Sarri ដែលចូលមកជំនួសលោក Carlo Ancelotti ប្រមាណជាង៥លានដុល្លារ៕