Sunday, June 22, 2025
Homeកីឡាអន្ដរជាតិជំនួបពូល D ជុំទី២ ៖ អាហ្សង់ទីន ប៉ះ ក្រូអាត វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបពូល D ជុំទី២ ៖ អាហ្សង់ទីន ប៉ះ ក្រូអាត វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សន ៖ Asianbookie យក Argentina

(5)Argentina (-0.5) Croatia(20)

Argentina ៖ ប្រកួតចុងក្រោយថ្ងៃទី22 ជួបនីហ្សេរីយ៉ា។

ចំណាត់ថ្នាក់ FIFA ៖ លេខ5

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន16ដង គឺឆ្នាំ1930/ 1934/ 1958/ 1962/ 1966/ 1974/ 1978/ 1982/ 1986/ 1990/ 1994/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក2ដង គឺឆ្នាំ1978 និង1986.

គ្រូបង្វឹក ៖ Jorge Sampaoli សញ្ជាតិអាហ្សង់ទីន។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីឆ្នាំ2017។ ក្នុងរជ្ជកាលដឹកនាំរបស់លោក12ប្រកួត គឺឈ្នះ6 ស្មើ3 និងចាញ់3 ស្មើនឹង54/55ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Messi មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន125ប្រកួត ស៊ុតបាល់បាន64គ្រាប់។  កីឡាករខ្សែបម្រើ Di Maria មកពីក្លឹប Paris SG ធ្លាប់បង្ហាញវត្តមានបាន95ប្រកួត ស៊ុតបាល់បាន19គ្រាប់ និងកីឡាករខ្សែការពារ Rojo មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមានបាន57ប្រកួត ស៊ុតបាល់បាន2គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 2-1-2។

3ប្រកួតចុងក្រោយ គឺ ៖

03-18 Spain 6-1 Argentina

05-18 Argentina 4-0 Haiti

06-18 Argentina 1-1 Iceland

Croatia ៖ ប្រកួតចក្រោយថ្ងៃទី26 ជួបអ៊ីស្លង់។

ចំណាត់ថ្នាក់ FIFA ៖ លេខ20

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន4ដង គឺឆ្នាំ1998/ 2002/ 2006/ 2014។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ3ម្តង គឺ ឆ្នាំ1998។

គ្រូបង្វឹក ៖ Zlatko Dalic សញ្ជាតិឆែក។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី កាលពីឆ្នាំ2017។ ក្នុងរជ្ជកាលដឹកនាំរបស់លោក8ប្រកួត គឺឈ្នះ5 ស្មើ1 និងចាញ់2 ស្មើនឹង57/14ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mario Mandukic មកពីក្លឹប Juventus ធ្លាប់បង្ហាញវត្តមានបាន84ប្រកួត ស៊ុតបាល់បាន30គ្រាប់។ កីឡាករខ្សែបម្រើ Ivan Rakitic មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន93ប្រកួត ស៊ុតបាល់បាន14គ្រាប់ កីឡាករខ្សែការពារ Corluka មកពីក្លឹប Lokomotiv Mos ធ្លាប់បង្ហាញវត្តមានបាន100ប្រកួត ស៊ុតបាល់បាន4គ្រាប់។ លទ្ធផល5ប្រកួតចុងក្រោយ គឺ 2-0-3។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Brazil 2-0 Croatia

06-18 Croatia 2-1 Senegal

06-18 Croatia 2-0 Nigeria

ប្រវត្តិជួបគ្នា4ប្រកួត គឺ ៖

06-94 Croatia 0-0 Argentina

06-98 Argentina 1-0 Croatia

03-06 Croatia 3-2 Argentina

11-14 Argentina 2-1 Croatia

ទស្សន ៖ Argentina ឈ្នះ 1-0

RELATED ARTICLES