Sunday, June 22, 2025
Homeកីឡាអន្ដរជាតិសង្សារ Pogba បង្អួតចិញ្ចៀនភ្ជាប់ពាក្យ នៅរុស្ស៊ី

សង្សារ Pogba បង្អួតចិញ្ចៀនភ្ជាប់ពាក្យ នៅរុស្ស៊ី

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅរុស្ស៊ី នាង Maria Salaues មិត្តស្រីរបស់តារាឆ្នើម Paul Pogba បានបង្អួតចិញ្ចៀនភ្ជាប់ពាក្យដ៏ធំ។

នៅក្នុងរូបភាពគេឃើញនាង Maria អង្គុយទស្សនាជាមួយម្តាយ និងបងប្អូនរបស់ Pogba។

តារាសម្រស់បូលីវី នាង Maria Salaues បានទៅចូលរួមទស្សនាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងដាណឺម៉ាក ជុំចុងក្រោយ កាលពីរាត្រីថ្ងៃពុធ ទី27 ខែមិថុនា ឆ្នាំ2018។ នៅក្នុងឱកាសនោះ អ្នកប្រមាញ់រូបថតបានផ្តិតយករូបភាពម្រាមដៃរបស់នាង  Maria Salaues សង្សាររបស់ Pogba ពាក់ចិញ្ចៀនភ្ជាប់ពាក្យដ៏ធំ បើទោះជាគេមិនដឹងថា មានតម្លៃប៉ុន្មានក៏ដោយ។

ខ្សែបម្រើប្រយុទ្ធ និងតារាម៉ូដែល បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍តាំងឆ្នាំមុន  ហើយពួគគេបានបណ្តើរគ្នាបង្អួតសាធារណជននៅក្នុងរដ្ឋ Los Angeles។ នាង Maria ស្នាក់នៅរដ្ឋ Miani ដែលនាងប្រកបអាជីពជាតារាបង្ហាញម៉ូដនៅទីនោះ ។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2018 ក្រៅពីតារាឆ្នើមបាល់ទាត់ គេសង្កេតឃើញសង្សារតារាបាល់ទាត់ទាំងនោះ ក៏មានវត្តមាននៅប្រទេសរុស្ស៊ី៕

RELATED ARTICLES