Monday, June 23, 2025
Homeកីឡាអន្ដរជាតិប្រធានក្រុមជម្រើសជាតិប៉ាណាម៉ា Roman Torres ប្រកាសចូលនិវត្តន៍

ប្រធានក្រុមជម្រើសជាតិប៉ាណាម៉ា Roman Torres ប្រកាសចូលនិវត្តន៍

បន្ទាប់ពីក្រុមប៉ាណាម៉ា គ្មានកៅអីឡើងទៅវគ្គ១៦ក្រុម ដោយសារតែ៣ប្រកួតជម្រុះក្នុងពូលបរាជ័យ រហូតកីឡាករ Roman Torres ដែលជាប្រធានក្រុមបានប្រកាសចូលនិវត្តន៍។ កីឡាករវ័យ៣២ឆ្នាំរូបនេះ គឺជាតួអង្គសំខាន់ ដែលបានជួយឱ្យក្រុមប៉ាណាម៉ា មានកៅអី១ ឡើងមកប្រកួតបាល់ទាត់ពិភពលោកលើកដំបូងរបស់ខ្លួន។ ក្រុមមកពីអាមេរិកខាងត្បូង ឈរលំដាប់លេងរៀងបាតពូលបង្អស់ បន្ទាប់ពីគេប្រកួតចាញ់ក្រុមប៊ែលហ្ស៊ិក អង់គ្លេស និងទុយនីស៊ី។ Torres នឹងក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ៦នាក់ផ្សេងទៀត ដែលបានចូលនិវត្តន៍។

មុនការប្រកួតកីឡាករខ្សែការពាររូបនេះ បាននិយាយថា ក្រោយបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក សង្ឃឹមបានទៅនៅតំបន់អឺរ៉ុប ប៉ុន្តែឥឡូវនេះគ្មានសង្ឃឹមទេ ដោយសារតែលទ្ធផលបាល់ទាត់ពិភពលោកមិនបានល្អ។

កីឡាកររូបនេះ បាននិយាយថា កាលពីឆ្នាំ២០១០ ក្លឹបបាល់អង់គ្លេស២ គឺក្លឹប Blackburn និង Swansea ធ្លាប់បានទាក់ទងមក។

Torres បានចូលមកលេងឱ្យក្រុមជម្រើសជាតិ កាលពីឆ្នាំ២០០៥ ធ្លាប់បង្ហាញវត្តមានបាន១១៤ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន១០គ្រាប់៕

RELATED ARTICLES