Monday, June 23, 2025
Homeកីឡាអន្ដរជាតិHeung min-son អាចប្រឈមមុខនឹងកាតព្វកិច្ចយោធា

Heung min-son អាចប្រឈមមុខនឹងកាតព្វកិច្ចយោធា

ក្រោយពីមិនអាចជួយក្រុមបិសាចក្រហម កូរ៉េខាងត្បូង ឆ្លងផុតទៅវគ្គ16ក្រុម កីឡាករ ខ្សែប្រយុទ្ធក្លឹបមាន់ខ្នាយមាស Tottenham កំពុងព្រួយបារម្ភខ្លាចជាប់កាតព្វកិច្ចយោធា។

នៅក្នុងច្បាប់ប្រទេសកូរ៉េខាងត្បូង បានចែងថា បុរសអាយុចាប់ពី18-35ឆ្នាំ ត្រូវតែជាប់កាតព្វកិច្ចបម្រើយោធា 2ឆ្នាំ។

ក៏ប៉ុន្តែប្រសិនបើកីឡាករវ័យ25ឆ្នាំរូបនេះ អាចជួយឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះពានរង្វាន់បាល់ទាត់អាស៊ី នៅឆ្នាំនេះគេអាចនឹងរួចផុតពីកាតព្វកិច្ចយោធា។

កាលពីប្រកួតបាល់ទាត់ពិភពលោក2002 កីឡាករមួយចំនួនបានរួចផុតពីកាតព្វកិច្ចយោធា ដោយសារតែពួកគេបានជួយក្រុមជម្រើសជាតិ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាលពីមុនប្រកួតបាល់ទាត់ពិភពលោក រដ្ឋាភិបាលកូរ៉េខាងត្បូង ធ្លាប់បានសន្យាថា ប្រសិនបើកីឡាករ Heung min-son អាចជួយក្រុមជម្រើសជាតិ ឡើងទៅវគ្គ16ក្រុមនោះ គេអាចនឹងរួចផុតពីកាតព្វកិច្ចនេះ។

កីឡាករ Heung min-son ដែលកំពុងលេងឱ្យក្លឹប Tottenham បានចូលមកលេងក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង កាលពីឆ្នាំ2010។ នៅជាមួយក្រុមជម្រើសជាតិ ធ្លាប់បង្ហាញវត្តមានបាន70ប្រកួត និងស៊ុតបាល់បាន23គ្រាប់៕

RELATED ARTICLES