Monday, June 23, 2025
Homeកីឡាអន្ដរជាតិជំនួបវគ្គ១៦ក្រុម ៖ អ៊ុយរុយហ្គាយ ប៉ះ ព័រទុយហ្កាល់ វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបវគ្គ១៦ក្រុម ៖ អ៊ុយរុយហ្គាយ ប៉ះ ព័រទុយហ្កាល់ វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Uruguay

(14)Uruguay (0) Portugal(4)

Uruguay ចំណាត់ថ្នាក់ FIFA ៖ លេខ14

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន12ដង គឺឆ្នាំ1930/ 1950/ 1954/ 1962/ 1966/1970/ 1974/ 1986/ 1990/ 2002/ 2010/ 2014។

លទ្ធផលល្អ ៖ ជើងឯកបាល់ទាត់ពិភពលោក 2ដង គឺឆ្នាំ1930 និង1950.

គ្រូបង្វឹក ៖ Óscar Tabárez សញ្ជាតិអ៊ុយរូហ្គាយ។ លោកចូលមកដឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីឆ្នាំ2012។ ក្នុងរជ្ជកាលដឹកនាំរបស់លោក7ប្រកួត ឈ្នះ4 ស្មើ1 និងចាញ់2 ស្មើនឹង50ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Luis Suarez មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន 99ប្រកួត និងស៊ុតបាល់បាន51គ្រាប់។ ខ្សែបម្រើ Cristian Rodriguez មកពីក្លឹប Penarol ធ្លាប់បង្ហាញវត្តមានបាន106ប្រកួត និងស៊ុតបាល់បាន11គ្រាប់។ ខ្សែការពារ Diogo Godin មកពីក្លឹប At Madird ធ្លាប់បង្ហាញវត្តមានបាន117ប្រកួត និងស៊ុតបាល់បាន8គ្រាប់។

Uruguay លេខ1 មកពីពូល A។ 3ប្រកួតជម្រុះក្នុងពូល គឺ 3-0-0 ស៊ុតបាល់បាន 5គ្រាប់ តែគ្មានរបូតវិញមួយគ្រាប់សោះ។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Egypt 0-1 Uruguay

06-18 Uruguay 1-0 Saudi Arabia

06-18 Uruguay 3-0 Russia

Portugal ចំណាត់ថ្នាក់ FIFA ៖ លេខ4

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន6ដង គឺឆ្នាំ1966/ 1986/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ3ម្តង គឺឆ្នាំ1966។

គ្រូបង្វឹក ៖ Fernando Santos សញ្ជាតិព័រទុយហ្គាល់។ លោកចូលមកដឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ កាលពីខែធ្នូ ឆ្នាំ2014។ ក្នុងរជ្ជកាលដឹកនាំរបស់លោក52ប្រកួត ឈ្នះ34 ស្មើ9 និងចាញ់9 ស្មើនឹង64/71ភាគរយ។

កីឡាករឆ្នើម ៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មកពីក្លឹប Real Madrid ធ្លាប់បង្ហាញវត្តមានបាន151ប្រកួត និងស៊ុតបាល់បាន84គ្រាប់។ ខ្សែបម្រើ Joao Moutinho មកពីក្លឹប Monaco ធ្លាប់បង្ហាញវត្តមានបាន106ប្រកួត និងស៊ុតបាល់បាន12គ្រាប់។ ខ្សែការពារ Bruno Alves មកពីក្លឹប Rangers ធ្លាប់បង្ហាញវត្តមានបាន96ប្រកួត និងស៊ុតបាល់បាន11គ្រាប់។

Portugal លេខ2 មកពីពូល B។ 3ប្រកួតជម្រុះក្នុងពូល គឺ 1-2-0 ស៊ុតបាល់បាន5គ្រាប់ និងរបូតវិញ4គ្រាប់។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Portugal 3-3 Spain

06-18 Portugal 1-0 Morocco

06-18 Iran 1-1 Portugal

គូទាំងពីរនេះ មិនមានប្រវត្តិជួបគ្នាទេ

ទស្សនៈ Uruguay ឈ្នះ 2-1

RELATED ARTICLES