សម្រាប់ជំនួបគ្នា រវាងក្រុមជម្រើសជាតិ មាន់គក បារាំង និងពពកស អាហ្សង់ទីន នៅរាត្រីថ្ងៃនេះ កីឡាករឆ្នើមរបស់មាន់គក បារាំង កំពុងតែរៀបផែនការយុទ្ធសាស្ត្រហ៊ុំព័ទ្ធចាប់កីឡាករ Messi ឱ្យខានតែបាន។
ខ្សែប្រយុទ្ធ Antoine Griezmann ដែលកំពុងលេងឱ្យក្លឹប At Madrid បាននិយាយថា ប្រសិនបើ Messi សម្រុកចូលមកដល់កណ្តាលខ្សែបម្រើប្រយុទ្ធស្លាប Golo Kante នឹងមិនអនុញ្ញាតឱ្យ Messi ឆ្លងផុតនោះទេ។ តួនាទីប្រយុទ្ធស្លាបស្តាំរបស់ Messi យើងមានកីឡាករខ្សែការពារ Lucas Hernandez មកពីក្លឹប At Madrid ដែលស្គាល់ទម្រង់លេងរបស់កីឡាករ Messi ច្បាស់លាស់ ដោយសារតែគេធ្លាប់លេងនៅទឹកដីអេស្ប៉ាញជាមួយគ្នា។
ខ្សែប្រយុទ្ធក្លឹប At Madrid ដដែលនោះ បានឱ្យដឹងថា កីឡាករ Messi នឹងចល័តទីតាំង តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែតាមចាប់គាត់ឱ្យបាន ។
ទោះជាយ៉ាងណាក៏ដោយ អតីតការពារបារាំង ម្នាក់ បាននិយាយថា កីឡាករ Messi គឺជាគ្រាប់ពូជរបស់ Barcelona ប៉ុន្តែនៅជាមួយក្រុមជម្រើសជាតិ គឺជាគ្រាប់ពេជ្រ លាយជាមួយនឹងសំរាម។
ទាក់ទងទៅនឹងបញ្ហានេះដែរ លោក Des-champs គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថា “នៅពីមុខយើងមានភ្នំបាំង ប៉ុន្តែយើងត្រូវឆ្លងភ្នំនោះ ឱ្យរួចបន្តដំណើរទៅមុខ៕