Monday, June 23, 2025
Homeកីឡាអន្ដរជាតិជំនួបវគ្គ១៦ក្រុម ៖ ក្រូអាសុី ប៉ះ ដាណឺម៉ាក វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបវគ្គ១៦ក្រុម ៖ ក្រូអាសុី ប៉ះ ដាណឺម៉ាក វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Croatia

(20)Croatia (-0.5) Denmark(12)

Croatia ចំណាត់ថ្នាក់ FIFA ៖ លេខ២០

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៤ដង គឺឆ្នាំ១៩៩៨, ២០០២, ២០០៦, ២០១៤។

លទ្ធផលល្អ ៖ ចំណាត់ថ្នាក់លេខ៣ម្តង គឺឆ្នាំ១៩៩៨។

គ្រូបង្វឹក ៖ Zlatko Dalic សញ្ជាតិឆែក។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី កាលពីឆ្នាំ២០១៧។ ក្នុងរជ្ជកាលដឹកនាំរបស់លោក ៩ប្រកួត គឺឈ្នះ៦ ស្មើ១ និងចាញ់២ ស្មើ នឹង៥៧,១៤ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Mario Mandukic មកពីក្លឹប Juventus ធ្លាប់បង្ហាញវត្តមានបាន៨៥ប្រកួត ស៊ុតបាល់បាន៣១គ្រាប់ កីឡាករខ្សែបម្រើ Ivan Rakitic មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន៩៤ប្រកួត ស៊ុតបាល់បាន១៥គ្រាប់ កីឡាករខ្សែការពារ Corluka មកពីក្លឹប Lokomotiv Mos ធ្លាប់បង្ហាញវត្តមានបាន១០១ប្រកួត ស៊ុតបាល់បាន៤គ្រាប់។

Croatia លេខ១ មកពីពូល D។ ៣ប្រកួតជម្រុះក្នុងពូល គឺ ៣-០-០ ស៊ុតបាល់បាន៧គ្រាប់ និងរបូតវិញ១គ្រាប់។

៣ប្រកួតចុងក្រោយ គឺ ៖

០៥-១៨ Croatia 2-0 Nigeria

០៥-១៨ Argentina 0-3 Croatia

០៥-១៨ Iceland 1-2 Croatia

Denmark ចំណាត់ថ្នាក់ FIFA ៖ លេខ១២

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន៤ដង គឺឆ្នាំ១៩៨៦, ១៩៩៨, ២០០២, ២០១០។

លទ្ធផលល្អ ៖ វគ្គ៨ក្រុម គឺឆ្នាំ១៩៩៨

គ្រូបង្វឹក ៖ Age Hareide សញ្ជាតិន័រវែស។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិដាណឺម៉ាក កាលពីឆ្នាំ២០១៦។ ក្នុងរជ្ជកាលដឹកនាំរបស់លោក២៥ប្រកួត គឺឈ្នះ១៣ ស្មើ៩ និងចាញ់៣ ស្មើនឹង៥២,១៧ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Nicolai Jorgensen មកពីក្លឹប Feyenoord  ធ្លាប់បង្ហាញវត្តមានបាន៣៣ប្រកួត។ ស៊ុតបាល់បាន៨គ្រាប់ កីឡាករខ្សែបម្រើ Christian Eiriksen មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន៧៩ប្រកួត ស៊ុតបាល់បាន២២គ្រាប់ និងកីឡាករខ្សែការពារ Simon Kjxer មកពីក្លឹប Sevilla ធ្លាប់បង្ហាញវត្តមានបាន៧៩ប្រកួត ស៊ុតបាល់បាន៣គ្រាប់។

Denmark លេខ២ មកពីពូល C។ ៣ប្រកួតជម្រុះក្នុងពូល គឺ ១-២-០ ស៊ុតបាល់បាន២គ្រាប់ និងរបូតវិញ២គ្រាប់។

៣ប្រកួតចុងក្រោយ គឺ ៖

០៥-១៨ Peru 0-1 Denmark

០៥-១៨ Denmark 1-1 Australia

០៥-១៨ Denmark 0-0 France

ប្រវត្តិជួបគ្នា៥ប្រកួត គឺ ៖

០៦-៩៦ Croatia 3-0 Denmark

០៣-៩៧ Croatia 1-1 Denmark

០៩-៩៧ Denmark 3-1 Croatia

០២-៩៩ Croatia 0-1 Denmark

០៦-០៤ Denmark 1-2 Croatia

ទស្សនៈ Croatia ឈ្នះ ១-០

 

RELATED ARTICLES