នៅក្នុងជំនួបជាមួយប្រធានាធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa នៅការិយាល័យវិមានរដ្ឋាភិបាលពងក្រពើ កាលពីថ្ងៃពុធ កន្លងទៅនេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកសំណើសុំឱ្យកីឡាកររ៉ូណាដូ ធ្វើជាប្រមុខរដ្ឋនៅពេលខាងមុខ ហើយលោកបានលើកឡើងដែរពីជំនួបជាមួយលោកពូទីន នៅក្នុងអំឡុងប្រកួតបាល់ទាត់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងទីម៉ូស្គូ។
លោកដូណាល់ ត្រាំ បានប្រាប់ Marcelo Rebelo ថា ខ្សែប្រយុទ្ធរ៉ូណាល់ដូ គឺជាមនុស្សមានសក្តានុពល អាចធ្វើជាអ្នកដឹកនាំប្រទេសបាន នៅថ្ងៃអនាគត។
ប្រធានាធិបតីព័រទុយហ្គាល់ បានជួបសម្តែងការគួរសមជាមួយដូណាល់ ត្រាំ ពិភាក្សាគ្នាពី បញ្ហាកិច្ចការរដ្ឋចាំបាច់មួយចំនួន។
លោកដូណាល់ ត្រាំ បានសន្ទនាជាមួយលោក Marcelo Rebelo យ៉ាងយូរ ទាក់ទងទៅនឹងអនាគតរ៉ូណាល់ដូ។ ខ្លឹមសាររួមនៃកិច្ចសន្ទនានោះ គឺប្រធានាធិបតីតួកគី បានយល់ស្របតាមការលើកឡើងរបស់ត្រាំ។ លោកយល់ថា រ៉ូណាល់ដូ មិនត្រឹមតែពូកែនៅលើទីលានវាលស្មៅប៉ុណ្ណោះទេ លោកថែមទាំងមានសមត្ថភាពពេញលេញក្នុងភាពជាអ្នកដឹកនាំ៕
