Monday, June 23, 2025
Homeកីឡាអន្ដរជាតិខ្សែប្រយុទ្ធវ័យក្មេងរបស់មាន់គកបារាំង Mbappe យកលុយបាននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018 ទៅជួយក្មេងកំព្រា

ខ្សែប្រយុទ្ធវ័យក្មេងរបស់មាន់គកបារាំង Mbappe យកលុយបាននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018 ទៅជួយក្មេងកំព្រា

តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី30 ខែមិថុនា ឆ្នាំ2018 បានឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappé នឹងយកលុយដែលបានពីការប្រកួតបាល់ទាត់ពិភពលោក2018 នេះទាំងអស់ទៅជួយដល់អង្គការក្មេងកំព្រា។

Mbappé គឺជាខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង ទទួលបានប្រមាណជាង2ម៉ឺនដុល្លារ ក្នុងមួយប្រកួត នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018នេះ។

បើយោងតាមកាសែតនៅបារាំង បានចុះផ្សាយថា ប្រាក់ដែលកីឡាករលេងនៅក្លឹបអាជីព Paris SG រូបនេះ បានមកពីការប្រកួតនឹងផ្តល់ជូនទៅខាងអង្គការក្មេងកំព្រាទាំងអស់។

ជាមួយគ្នានេះដែរ Umtiti មិត្តរួមក្រុមរបស់ Mbappé បាននិយាយដែរថា “ពេលបានលេងនៅបាល់ទាត់ពិភពលោក គឺជារឿងអស្ចារ្យបំផុត ពីព្រោះក្តីស្រមៃក្លាយជាការពិត។ ច្បាស់ណាស់រាល់ការប្រកួត កីឡាករតែងតែបានលុយ ប៉ុន្តែខ្ញុំមិនដែលខ្វល់រឿងនេះទេ ខ្ញុំលេងមិនមែនដើម្បីលុយនេះឡើយ”៕

RELATED ARTICLES