Monday, June 23, 2025
Homeកីឡាអន្ដរជាតិនាំគ្នាសម្រុកទៅច្រើនបែបនេះតែម្តង គ្រាន់តែបែកធ្លាយអាសយដ្ឋាន Salah

នាំគ្នាសម្រុកទៅច្រើនបែបនេះតែម្តង គ្រាន់តែបែកធ្លាយអាសយដ្ឋាន Salah

បន្ទាប់ពីបែកធ្លាយអាសយដ្ឋានតាមបណ្តាញសង្គម Facebook អ្នកគាំទ្របាននាំគ្នាសម្រុកទៅផ្ទះកីឡាករខ្សែប្រយុទ្ធ Salah ចំពេលដែលមានព័ត៌មានថា កីឡាកររូបនេះគ្រោងនឹងចូលនិវត្តន៍ក្រោយពីក្រុមអេហ្ស៊ីប គ្មានកៅអីឡើងទៅវគ្គ16ក្រុម។

ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Liverpool គឺជាតួអង្គសំខាន់ក្នុងការជួយក្រុមជម្រើសជាតិ នៅក្នុងយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី ប៉ុន្តែគេលេងបានតែ 2ប្រកួតប៉ុណ្ណោះ ដោយសាររបួសស្មា។

អ្នកគាំទ្រជាច្រើនបានឈរនៅខាងក្រៅ បរិវេណផ្ទះរបស់ Salah ហើយកីឡាកររូបនេះមិនបានចេញមកជួបអ្នកគាំទ្រភ្លាមៗនោះទេ ដោយបារម្ភពីសន្តិសុខ ក៏ប៉ុន្តែមួយសន្ទុះក្រោយមក ទើបសម្រេចចិត្តចេញមកជួបអ្នកគាំទ្រ និងចុះហត្ថលេខាជាអនុស្សាវរីយ៍។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក វីរបុរសអេហ្ស៊ីប ស៊ុតបាល់បានមួយគ្រាប់ ក្នុងជំនួបចុងក្រោយជាមួយក្រុមជ្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត៕

RELATED ARTICLES