Monday, June 23, 2025
Homeកីឡាអន្ដរជាតិជំនួបវគ្គ១៦ក្រុម ៖ កូឡុំប៊ី ប៉ះ អង់គ្លេស វេលាម៉ោង១រំលងអាធ្រាត្រ

ជំនួបវគ្គ១៦ក្រុម ៖ កូឡុំប៊ី ប៉ះ អង់គ្លេស វេលាម៉ោង១រំលងអាធ្រាត្រ

ទស្សនៈ Asianbookie យក Colombia

(16)Colombia (+0.5) England(12)

Colombia ចំណាត់ថ្នាក់ FIFA ៖ លេខ16

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន5ដង គឺឆ្នាំ1962/ 1990/ 1994/ 1998/ 2014។

លទ្ធផលល្អ ៖ វគ្គ8ក្រុមម្តង  គឺឆ្នាំ2014

គ្រូបង្វឹក ៖  Jose Nestor Pekerman សញ្ជាតិអាហ្សង់ទីន។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិកូឡុំប៊ី កាលពីខែតុលា ឆ្នាំ2006 ក្នុងរជ្ជកាលដឹកនាំរបស់លោក75ប្រកួត ឈ្នះ41 ស្មើ19 និងចាញ់15 ស្មើនឹង54/79ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Radamel Falcao មកពីក្លឹប Monaco ធ្លាប់បង្ហាញវត្តមានបាន75ប្រកួត ស‘តុបាល់បាន29គ្រាប់ ខ្សែបម្រី James Rodriguez មកពីក្លឹប Bayern ធ្លាប់បង្ហាញវត្តមានបាន65ប្រកួត ស៊ុតបាល់បាន21គ្រាប់ និងខ្សែការពារ Yrry Mina មកពីក្លឹប Barcelona ធ្លាប់បង្ហាញវត្តមានបាន13ប្រកួត ស‘តុបាល់បាន3គ្រាប់។

Colombia លេខ1 មកពីពូល H។ 3ប្រកួតជម្រុះក្នុងពូល គឺ 2-0-1 ស៊ុតបាល់បាន5គ្រាប់ និងរបូតវិញ2គ្រាប់។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Colombia 1-2 Japan

06-18 Poland 0-3 Colombia

06-18 Senegal 0-1 Colombia

England ចំណាត់ថ្នាក់ FIFA ៖ លេខ12

វត្តមានប្រកួតបាល់ទាត់ពិភពលោក ៖ ចំនួន15ដង គឺឆ្នាំ1950/ 1954/ 1958/ 1962/ 1966/ 1970/ 1982/ 1986/ 1990/ 1998/ 2002/ 2006/ 2010/ 2014។

លទ្ធផលល្អ ៖ ម្ចាស់ជើងឯក គឺឆ្នាំ1966

គ្រូបង្វឹក ៖ Gareth Southgate សញ្ជាតិអង់គ្លេស។ លោកចូលមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ2016។ ក្នុងរជ្ជកាលដឹកនាំរបស់លោក18ប្រកួត គឺឈ្នះ12 ស្មើ6 និងចាញ់2 ស្មើ55/6ភាគរយ។

កីឡាករឆ្នើម ៖ កីឡាករខ្សែប្រយុទ្ធ Harry Kane មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន25ប្រកួត ស៊ុតបាល់បាន18គ្រាប់ កីឡាករខ្សែបម្រើ Dele Alli មកពីក្លឹប Tottenham ធ្លាប់បង្ហាញវត្តមានបាន27ប្រកួត ស៊ុតបាល់បាន2គ្រាប់ និងកីឡាករខ្សែការពារ Ashley Young មកពីក្លឹប Man Utd ធ្លាប់បង្ហាញវត្តមាន36ប្រកួត ស៊ុតបាល់បាន7គ្រាប់។

England លេខ2 មកពីពូល G។ 3ប្រកួតជម្រុះក្នុងពូល គឺ 2-0-1 ស៊ុតបាល់បាន8គ្រាប់ និងរបូតវិញ3គ្រាប់។

3ប្រកួតចុងក្រោយ គឺ ៖

06-18 Tunisia 1-2 England

06-18 England 6-1 Panama

06-18 England 0-1 Belgium

ប្រវត្តិជួបគ្នា3ប្រកួត គឺ ៖

09-95 England 0-0 Colombia

06-98 Colombia 0-2 England

05-05 Colombia 2-3 England

ទស្សនៈ ស្មើ 1-1

RELATED ARTICLES