Monday, June 23, 2025
Homeកីឡាអន្ដរជាតិម៉ារ៉ាដូណា ចង់វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ដោយស្ម័គ្រចិត្ត

ម៉ារ៉ាដូណា ចង់វិលត្រឡប់មកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ដោយស្ម័គ្រចិត្ត

ក្រោយពីឃើញទម្រង់លេងមិនបានល្អរបស់ក្រុមជម្រើសជាតិពពកស អាហ្សង់ទីន នោះ លោកម៉ារ៉ាដូណា មានបំណងវិលត្រឡប់ហក់ចូលមកដឹកនាំក្រុមជម្រើសជាតិវិញ ដោយគ្មានប្រាក់ឈ្នួល ស្របពេលដែលគ្រូបង្វឹកបច្ចុប្បន្ន លោក Jorge Sampaoli កំពុងរងសម្ពាធនៃការបណ្តេញចេញ។

ថ្លែងនៅក្នុងទូរទស្សន៍ គ្រូបង្វឹកវ័យ៥៧ឆ្នាំ ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិពពកស អាហ្សង់ទីន កាលពីឆ្នាំ២០០៨-២០១០ បាននិយាយថា វាគឺជាការឈឺចាប់ខ្លាំងណាស់ នៅពេលដែលឃើញទម្រង់លេងរបស់អាហ្សង់ទីន នៅអំឡុងពេលប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។

លោកម៉ារ៉ាដូណា បាននិយាយថា “ខ្ញុំចង់វិលត្រឡប់ទៅដឹកនាំក្រុមជម្រើសជាតិពពកស អាហ្សង់ទីន។ ខ្ញុំនឹងធ្វើការដោយស្ម័គ្រចិត្ត មិនយកប្រាក់ឈ្នួលទេ”។

លោក Sampaoli នៅសល់កុងត្រា៤ឆ្នាំទៀត ជាមួយក្រុមជម្រើសជាតិ មានន័យថា សហព័ន្ធបាល់ទាត់អាហ្សង់ទីន ត្រូវសងជំងឺចិត្តចំនួន១៥លានដុល្លារ ប្រសិនបើបណ្តេញគ្រូបង្វឹកនេះចេញពីតំណែង។

ក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាក់ត្រឹមវគ្គ១៨ក្រុម ក្រោមថ្វីជើងរបស់មាន់គកបារាំង  ដោយលទ្ធផល ៤-៣៕

RELATED ARTICLES