ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានបញ្ចប់ជំងឺរ៉ាំរ៉ៃ រយៈពេល28ឆ្នាំ នៃការស៊ុតបាល់ប៉េណាល់ទី។
ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះក្រុមកូឡុំប៊ី ដោយលទ្ធផល4-3 កាត់សេចក្តីដោយការទាត់បាល់ប៉េណាល់ទី ក្រោយពីបញ្ចប់ការប្រកួត120នាទី (បន្ថែម15នាទី 2ដង) លទ្ធផលស្មើ 1-1។
ជ័យជម្នះដោយការទាត់បាល់ប៉េណាល់ទីនេះ បានធ្វើឱ្យក្រុមអង់គ្លេស មានកៅមួយឡើងទៅវគ្គ8ក្រុមចុងក្រោយ ជាលើកដំបូងក្នុងរយៈពេល12ឆ្នាំ។ ក្រុមអង់គ្លេស ត្រូវជួបជាមួយក្រុមជម្រើសជាតិស៊ុយអែត ក្នុង8ក្រុមចុងក្រោយ នៅថ្ងៃទី7 ខែកក្កដា ខាងមុខនេះ។
ប្រវត្តិប៉េណាល់ទីដ៏អន់របស់អង់គ្លេស គឺចាញ់អាល្លឺម៉ង់ខាងលិច កាលពីឆ្នាំ1990, ឈ្នះអេស្ប៉ាញ ឆ្នាំ1996, ចាញ់អាល្លឺម៉ង់ ម្តងទៀត ឆ្នាំ1996, ចាញ់អាហ្សាង់ទីន ឆ្នាំ1998, ចាញ់ព័រទុយហ្គាល់ ឆ្នាំ2004, ចាញ់ព័រទុយហ្គាល់ ឆ្នាំ2006, ចាញ់អ៊ីតាលី ឆ្នាំ2012 តែចុងក្រោយ ឈ្នះកូឡុំប៊ី ឆ្នាំ2018៕