Monday, June 23, 2025
Homeកីឡាអន្ដរជាតិឪពុកត្រូវគេចាប់ជំរិត John Mikel Obi អំពាវនាវឱ្យពង្រឹងសន្តិសុខនៅនីហ្សេរីយ៉ា

ឪពុកត្រូវគេចាប់ជំរិត John Mikel Obi អំពាវនាវឱ្យពង្រឹងសន្តិសុខនៅនីហ្សេរីយ៉ា

កាលពីថ្ងៃទីពុធ ទី4 ខែកក្កដា ឆ្នាំ2018 កីឡាករប្រធានក្រុមជម្រើសជាតិនីហ្សេរីយ៉ា បានអំពាវនាវឱ្យអាជ្ញាធររបស់លោកពង្រឹងសន្តិសុខឡើងវិញ បន្ទាប់ពីឪពុករបស់លោកត្រូវគេចាប់ជំរិត2ដង ក្នុងរយៈពេល7ឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក្តី ឪពុករបស់លោកត្រូវបានដោះលែងវិញហើយ កាលពីដើមសប្តាហ៍នេះ។

Mikel បាននិយាយថា ឪពុករបស់លោកត្រូវបានគេចាប់ជំរិតកាលពីថ្ងៃទី26 ខែមិថុនា ឆ្នាំ2018 នៅក្នុងទីក្រុង Enugu រយៈពេល4ម៉ោង មុនពេលដែលក្រុមនីហ្សេរីយ៉ា ចាញ់ក្រុមអាហ្សង់ទីន ដោយលទ្ធផល 2-1។

លោកបានបន្តទៀតថា នេះជាលើកទី2 ដែលឪពុករបស់លោកត្រូវបានចាប់ជំរិត។ ប្រសិនបើសន្តិសុខនៅក្នុងប្រទេសនីហ្សេរីយ៉ា នៅតែទន់ខ្សោយបែបនេះ វាប្រាកដណាស់ថា ថ្ងៃណាមួយ ខ្ញុំនឹងបាត់បង់ឪពុករបស់ខ្ញុំ។ ថ្ងៃនេះ វាកើតឡើងចំពោះឪពុកខ្ញុំ ហើយថ្ងៃស្អែកវានឹងកើតឡើង ចំពោះឪពុករបស់អ្នកផ្សេង រស់នៅក្នុងប្រទេសនីហ្សេរីយ៉ា វាគួរឱ្យភ័យខ្លាចខ្លាំងណាស់៕

RELATED ARTICLES