Monday, June 23, 2025
Homeកីឡាអន្ដរជាតិMbappe មុខសញ្ញាតាមចាប់របស់ក្រុមមេឃខៀវ អ៊ុយរូហ្គាយ

Mbappe មុខសញ្ញាតាមចាប់របស់ក្រុមមេឃខៀវ អ៊ុយរូហ្គាយ

សម្រាប់ជំនួបជាមួយក្រុមមាន់គកបារាំង នៅរាត្រីថ្ងៃនេះ ក្រុមមេឃខៀវ អ៊ុយរូហ្គាយ ដែលជាប់ចំណាត់ថ្នាក់ជាក្រុមមានប្រព័ន្ធការពាររឹងមាំនោះ បានកំពុងរៀបក្បួនទប់ទល់ជាមួយក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ១៩៩៨។

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ត្រូវបានគេចាត់ទុកថា ក្រុមដែលមានប្រព័ន្ធការពាររឹងមាំជាងគេ ក្នុងការប្រកួតបាល់ទាត់ពិភពលោក នៅរុស្ស៊ី ដោយសារតែគ្មានក្រុមណាមួយអាចស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់សោះ នៅក្នុងវគ្គជម្រុះក្នុងពូល  ហើយមានតែកីឡាករ Pepe ម្នាក់គត់ ដែលស៊ុតបញ្ចូលទីរបស់គេបាននៅវគ្គ ១៦ក្រុម។

សម្រាប់ការប្រកួតរាត្រីនេះ ក្រុមអ៊ុយរូហ្គាយ បានរៀបផែនការតាមចាប់កីឡាករខ្សែប្រយុទ្ធ វ័យក្មេង Mbappe។

លោក Oscar Tabarez គ្រូបង្វឹកក្រុមមេឃខៀវ អ៊ុយរូហ្គាយ បាននិយាយថា កុំទុកចន្លោះឱ្យក្រុមបារាំង ឱ្យសោះ ត្រូវតាមចាប់កីឡាករឆ្នើមៗរបស់គេឱ្យបាន ជាពិសេស គឺ Mbappe តែម្តង ពីព្រោះកីឡាកររូបនេះមានល្បឿនលឿនណាស់។

ការប្រកួតរវាងក្រុមអ៊ុយរូហ្គាយ និងបារាំង នៅរាត្រីនេះ ដូចការប្រកួតក្នុងក្លឹបជាមួយគ្នាអ៊ីចឹង ដោយសារតែកីឡាករទាំង២ប្រទេស ភាគច្រើនសុទ្ធតែលេងនៅក្នុងក្លឹបជាមួយគ្នា។

កីឡាករ Cavani លេងជាងមួយ Mbappe នៅជាមួយ Paris SG  កីឡាករ Luiz Suarez និង Umtiti លេងនៅ Barcelona រួមនឹងកីឡាករផ្សេងៗទៀត៕

RELATED ARTICLES