Monday, June 23, 2025
Homeកីឡាអន្ដរជាតិមេទ័ពអ៊ុយរូហ្គាយ ដែលដឹងភូមិសាស្ត្រវាយលុកបារាំង អាចនឹងមិនមានវត្តមានចូលសមរភូមិ

មេទ័ពអ៊ុយរូហ្គាយ ដែលដឹងភូមិសាស្ត្រវាយលុកបារាំង អាចនឹងមិនមានវត្តមានចូលសមរភូមិ

សម្រាប់ជំនួបប្រកួតដ៏សំខាន់ និងក្តៅគគុក ក្នុងវគ្គ8ក្រុមចុងក្រោយ រវាងក្រុមជម្រើសជាតិមាន់គកបារាំង និងមេឃខៀវ អ៊ុយរូហ្គាយ នៅរាត្រីថ្ងៃនេះ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួចដែលកំពុងលេងនៅក្នុងក្លឹបបាល់ទាត់បារាំង Paris SG ទំនងជាមិនបានចូលសមរភូមិប្រយុទ្ធនោះទេ ដោយសាររបួសកំភួនជើង។

កីឡាកររូបនេះបានរងរបួសក្នុងអំឡុង ពេលប្រកួតឈ្នះក្រុមព័រទុយហ្គាល់ ដោយលទ្ធផល 2-1។

កីឡាករ Cavani អវត្តមានហ្វឹកហាត់ចំនួន3ថ្ងៃជាប់ៗគ្នាកន្លងមកហើយ និងសម្រាកព្យាបាលរបួស។

កីឡាករ Cavani គឺជាតួអង្គសំខាន់របស់អ៊ុយរូហ្គាយ ពីព្រោះគេដឹងច្រើនពីយុទ្ធសាស្ត្ររបស់ក្រុមបារាំង។

ទាក់ទងទៅនឹងព័ត៌មានរបួសរបស់កីឡាករ Cavani ក្រុមបារាំង ក៏បាត់បង់កម្លាំងសំខាន់ម្នាក់ដែរ គឺកីឡាករ Matuidi ដោយសារជាប់បម្រាម៕

RELATED ARTICLES