Monday, June 23, 2025
Homeកីឡាអន្ដរជាតិអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន កាត់សេចក្តីក្នុងជំនួបបារាំង-អ៊ុយរូហ្គាយ យប់នេះ

អាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន កាត់សេចក្តីក្នុងជំនួបបារាំង-អ៊ុយរូហ្គាយ យប់នេះ

សម្រាប់ជំនួបប្រកួតដ៏ក្តៅគគុគ រវាងក្រុមមាន់គកបារាំង និងមេឃខៀវ អ៊ុយរូហ្គាយ នៅរាត្រីនេះ លោក Nestor Pitana សញ្ជាតិអាហ្សង់ទីន ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ផ្តល់ទំនុកចិត្តចូលមកកាត់ក្តីលើសមរភូមិវាលស្មៅ ពហុកីឡដ្ឋាន Nizhny Novgorod។

លោក Nestor Pitana រួមនឹងមិត្តរួមជាតិរបស់លោក២នាក់ទៀត គឺលោក Henan Maidana និង Juan Pablo ដែលជាជំនួយការអាជ្ញាកណ្តាល។ ចំណែកឯមន្ត្រីទី៤ គឺលោក Alireza Faghani និងលោក Sokhandan ជនជាតិអ៊ីរ៉ង់។

លោក Nestor Pitana ធ្លាប់ធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០១៤ នៅប្រេស៊ីល និងការប្រកួតបាល់ទាត់ ២០១៥ Copa America។

សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨នេះ លោក Nestor Pitana បានកាត់សេចក្តីបើកឆាកដំបូង រវាងក្រុមរុស្ស៊ី និងអារ៉ាប៊ី សាអ៊ូឌីត, ម៉ិកស៊ិក ជួបស៊ុយអែត និង ក្រូអាស៊ី ប៉ះជាមួយដាណឺម៉ាក៕

RELATED ARTICLES