Monday, June 23, 2025
Homeកីឡាអន្ដរជាតិ២៧៣នាទី Harry Kane រកបាន៦គ្រាប់ ឆ្ពោះទៅរកស្បែកជើងមាសបាល់ទាត់ពិភពលោក

២៧៣នាទី Harry Kane រកបាន៦គ្រាប់ ឆ្ពោះទៅរកស្បែកជើងមាសបាល់ទាត់ពិភពលោក

គិតត្រឹមវគ្គ១៦ក្រុម កីឡាករ Harry Kane កំពុងតែនាំមុខគេក្នុងការស៊ុតបាល់បញ្ចូលទី នៅព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី។

កីឡាករ Harry Kane កំពុងស្ថិតនៅលើកំណាត់ផ្លូវឆ្ពោះទៅរកស្បែកជើងមាស ប្រសិនបើគេអាចឆ្លងផុតឧបសគ្គក្រុមខ្លាំង ស៊ុយអែត។

៤ប្រកួតកន្លងមក ខ្សែប្រយុទ្ធមាន់ខ្នាយមាស Harry Kane ចូលលេងបាន២៧៣នាទី ស៊ុតបញ្ចូលទីបាន៦គ្រាប់ គិតជាមធ្យម៤៦នាទី ក្នុង១គ្រាប់។

ខ្សែប្រយុទ្ធដែលជាគ្រាប់ពូជថ្មីរបស់ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស រូបនេះ ស៊ុតបាន៨ជើង ចំគោលដៅ៦ដង ស្មើនឹង៧៥ភាគរយ។

ចំណែកឯកីឡាករដែលរកគ្រាប់បាល់បានច្រើនគ្រាប់ដែរ រួមមាន ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku ឈរលំដាប់លេខ២ ស៊ុតបាល់បញ្ចូលទីបាន៤គ្រាប់ ស្មើនឹងកីឡាករខ្សែប្រយុទ្ធ រ៉ូណាល់ដូ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានធ្លាក់ទៅហើយ នាំមុខកីឡាករខ្សែប្រយុទ្ធ Dzyuba ក្រុមម្ចាស់ផ្ទះរុស្ស៊ី ដែលរកបាន៣គ្រាប់៕

RELATED ARTICLES