Monday, June 23, 2025
Homeកីឡាអន្ដរជាតិDiego Maradona សុំទោសសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA

Diego Maradona សុំទោសសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA

លោកម៉ារ៉ាដូណា អតីតវីរបុរសអាហ្សង់ទីន បានសុំទោសសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ពីបទប្រមាទអាជ្ញាកណ្តាលលោក Mark Geiger ប្លន់ជ័យជម្នះទៅឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងអំឡុងពេលប្រកួតជាមួយកូឡុំប៊ី។

លោកម៉ារ៉ាដូណា បានចោទប្រកាន់លោក  Mark Geiger ពីបទលំអៀងកាន់ជើងក្រុមជម្រើសជាតិអង់គ្លេស។

ទាក់ទងទៅនឹងបញ្ហានេះ FIFA បាននិយាយថា ការសរសេរបញ្ចោញយោបល់របស់លោកម៉ារ៉ាដូណា បែបនេះ ពិតជាមិនសមរម្យទាល់តែសោះ។

ចំណែកឯកីឡាករ Falcao ក៏បាននិយាយដែរថា អាជ្ញាកណ្តាលបានរំខានក្រុមកូឡុំប៊ី ជាច្រើនលើកច្រើនសា និយាយរួម គឺលម្អៀងទៅលើក្រុមអង់គ្លេស តែម្តង។

វីរបុរសអាហង្សទីន វ័យ៥៧ឆ្នាំ បាននិយាយថា លោក Geiger គួរតែពិន័យ Harry Kane ដែលបានលេងខូចទៅលើកីឡាករ Carlos Sanchez ផ្ទុយទៅវិញ អាជ្ញាកណ្តាលរូបនេះ បែរជាផ្តល់បាល់ពិន័យប៉េណាល់ទី ទៅឱ្យក្រុមជម្រើសជាតិអង់គ្លេស វិញ។

ម៉ារ៉ាដូណា បានសារភាពថា “ខ្ញុំបាននិយាយច្រើនអំពីអាជ្ញាកណ្តាលរូបនេះ ហើយរឿងរ៉ាវខ្លះ ពិតជាមិនអាចទទួលយកបានមែន។ ខ្ញុំពិតជាដឹងពីកំហុសរបស់ខ្ញុំ”៕

RELATED ARTICLES