សម្រាប់ជំនួបប្រកួតដ៏ក្តៅគគុគរវាងក្រុមតោកំណាចអង់គ្លេស និងស៊ុយអែត នារាត្រីនេះ លោក Bjorn Kuipers សញ្ជាតិហូឡង់ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ផ្តល់ទំនុកចិត្តចូលមកកាត់ក្តីលើសមរភូមិវាលស្មៅ ពហុកីឡដ្ឋាន Samara។
លោក Bjorn Kuipers រួមនឹងមិត្តរួមជាតិរបស់លោក២នាក់ទៀត គឺលោក Sander Van Roekel និង Erwin Zeinstra ដែលជាជំនួយការអាជ្ញាកណ្តាល។ ចំណែកឯមន្ត្រីទី៤ គឺលោក Clement Turpin និងលោក Nicolas Danos ជនជាតិបារាំង។
លោក Bjorn Kuipers ធ្លាប់ធ្វើអាជ្ញាកណ្តាលក្នុងការប្រកួតបាល់ទាត់ពិភពលោក ចាប់តាំងពីឆ្នាំ២០០៦។ លោកធ្លាប់កាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតធំៗ ដូចជា Champion League វគ្គផ្តាច់ព្រ័ត្រ២០១៤ ពានរង្វាន់ Confederation Cup 2013 និង Europa Lague វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៧។
សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ លោក Bjorn Kuipers បានកាត់សេចក្តីរវាងក្រុមរុស្ស៊ី និងអេស្ប៉ាញវគ្គ១៦ក្រុម ដែលរងការរិះគន់ខ្លាំងថា កាត់សេចក្តីលម្អៀងទៅរកម្ចាស់ផ្ទះ៕