Monday, June 23, 2025
Homeកីឡាអន្ដរជាតិសហព័ន្ធបាល់ទាត់អន្តរជាតិ ដាក់ទណ្ឌកម្មសមាគមបាល់ទាត់ស៊ុយអែត

សហព័ន្ធបាល់ទាត់អន្តរជាតិ ដាក់ទណ្ឌកម្មសមាគមបាល់ទាត់ស៊ុយអែត

កាលពីថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨  ក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់ បាននិយាយថា សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានសម្រេចពិន័យសមាគមបាល់ទាត់ស៊ុយអែត ចំនួន៧១០០០ដុល្លារ ពីបទរំលោភទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងច្បាប់ទីផ្សារ ក្នុងអំឡុងពេលប្រកួតបាល់ទាត់ពិភពលោក។

FIFA បាននិយាយថា ខ្លួនបានព្រមានសមាគមបាល់ទាត់ស៊ុយអែត កុំផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគ្មានការអនុញ្ញាត ប៉ុន្តែគណៈប្រតិភូរបស់ប្រទេសនេះ នៅតែរំលោភដដែល។

អ្នកនាំពាក្យក្រុមជម្រើសជាតិស៊ុយអែត បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ថា យើងនឹងធ្វើការផ្លាស់ប្តូរបន្ថែមទៀត សម្រាប់ការប្រកួតរវាងអង់គ្លេស និងស៊ុយអែត។  យើងមិនទាន់ទទួលបានព័ត៌មានលម្អិតពីករណីនោះទេ   ប៉ុន្តែមានស្ថិតក្នុងដៃមេធាវីរបស់យើង។

សមាគមបាល់ទាត់ស៊ុយអែត FA បានបញ្ជាក់ថា FIFA បានដាក់ទណ្ឌកម្មទៅលើការលក់វត្ថុអនុស្សាវរីយ៍មានស្រោមជើង និងទ្រនាប់ក្បាលជង្គង់៕

RELATED ARTICLES