Monday, June 23, 2025
Homeកីឡាអន្ដរជាតិLuis Enrigue ទទួលបានតំណែងកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

Luis Enrigue ទទួលបានតំណែងកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ

បន្ទាប់ពីលោក Fernando Hierro បានប្រកាសចុះចេញពីតំណែងកៅអីគ្រូបង្វឹកស្តីទី​ កាលពីម្សិលមិញ ឥឡូវនេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចតែងតាំងលោក Luis Enrigue អតីតគ្រូបង្វឹកក្លឹប Barcelona និង Roma ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ។

លោក Luis Enrique ទទួលបានកុងត្រារយៈពេល២ឆ្នាំ ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ប៉ុន្តែមិនដឹងថា លោកទទួលបានប្រាក់ឈ្នួលប៉ុន្មាននោះទេ។

លោក Hierro បានអង្គុយកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ដឹកនាំក្រុមទៅប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី ជំនួសលោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយទទួលយកកៅអីគ្រូបង្វឹកក្លឹប Real Madrid។

បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាក់ត្រឹមវគ្គ១៦ក្រុម ចាញ់ម្ចាស់ផ្ទះរុស្ស៊ី លោកបានប្រកាសចាកចេញពីតំណែង ហើយសូម្បីតែតំណែងចាស់ជានាយកគ្រប់គ្រង ក៏លោកមិនទទួលយកវិញដែរ។

លោក Enrique អស់តំណែងចាប់តាំងពីចាកចេញពីក្លឹប Barcelona កាលពីខែមិថុនា។

លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បាននិយាយថា ការសម្រេចចិត្តតែងតាំងលោក Enrique គឺធ្វើឡើងជាឯកច្ឆ័ន្ទ។ ខ្ញុំចូលចិត្តការដឹកនាំរបស់គាត់ ហើយគាត់បានច្រានចោលការងារដែលមានប្រាក់ខែខ្ពស់ បែរជាមកទទួលយកក្រុមជម្រើសជាតិអេស្ប៉ាញ ទៅវិញ។

ជាមួយគ្នានេះដែរ សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏បានប្រកាសតែងតាំងលោក Jose Francisco អតីតកីឡាករចាំទីជានាយកគ្រប់គ្រងបាល់ទាត់៕

RELATED ARTICLES