Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិកាំភ្លើងធំ Arsenal ទិញខ្សែបម្រើ Guendouzi

កាំភ្លើងធំ Arsenal ទិញខ្សែបម្រើ Guendouzi

ក្លឹបកាំភ្លើងធំ Arsenal ទិញបានកីឡាករវ័យក្មេង Matteo Guendouzi ពីក្លឹបបាល់ទាត់បារាំង D2 Lorient ក្នុងតម្លៃជាង៩លានដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មាន The Mirror ចេញផ្សាយកាលពីថ្ងៃចន្ទ​ ទី៩ ខែកក្កដា ឆ្នាំ២០១៨។

កីឡាករវ័យ១៩ឆ្នាំ នឹងមកកាន់ទីក្រុងឡុងដ៍ ក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យសុខភាពឱ្យបានរួចរាល់។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា ក្លឹប Arsenal គ្រោងនឹងផ្តល់កុងត្រារយៈពេល៥ឆ្នាំ ដល់កីឡាកររូបនេះ។

Matteo Guendouzi នឹងក្លាយជាកីឡាករថ្មីទី៤ របស់ក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីកីឡាករចាំទី Leno កីឡាករ Linchtsteinner និងកីឡាករ Papastathopoulos។

ក្លឹប Arsenal កំពុងតាមប្រមាញ់កីឡាករសញ្ជាតិអ៊ុយរូហ្គាយ ម្នាក់ទៀត គឺកីឡាករ Lucas Torreira ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់ Sampdoria។

កីឡាករខ្សែបម្រើ Guendouzi ធ្លាប់បង្ហាញវត្តមានជាមួយ Lorient បាន២៥ប្រកួត តែមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ៕

RELATED ARTICLES