Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិPogba ផ្ញើជ័យជម្នះជូនក្រុមកីឡាករទើបចេញពីរូងភ្នំ

Pogba ផ្ញើជ័យជម្នះជូនក្រុមកីឡាករទើបចេញពីរូងភ្នំ

ជ័យជម្នះរបស់ក្រុមមាន់គកបារាំង ទៅលើក្រុមបិសាចក្រហមប៊ែលហ្ស៊ិក ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ ស្របពេលដែលបេសកកម្មជួយសង្គ្រោះក្រុមកីឡាករក្មេង និងគ្រូបង្វឹក ចេញពីរូងភ្នំថាំហ្លួង ក៏បានទទួលជោគជ័យដែរ។

ទោះបីមមាញឹកនឹងការអបអរជ័យជម្នះរបស់ខ្លួន ក្រោយពីបញ្ចប់ការប្រកួត និងនាំក្រុមឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រយ៉ាងណាក្តី កីឡាករខ្សែបម្រើ Pogba ឆ្លៀតយកឱកាសដ៏តិចតួចរបស់ខ្លួន សម្តែងនូវការអាណិតអាសូរការលើកទឹកចិត្ត និងអបអរសាទរដល់ក្មេងៗ និងគ្រូបង្វឹកដែលបានចេញពីរូងភ្នំ។

កីឡាករ Pogba បានសរសេរថា “ជ័យជម្នះនេះ សូមផ្ញើជូនទៅដល់វីរបុរសមុជទឹក ដែលបានជួយដល់ក្មេងៗ ជូនចំពោះក្មេងៗផ្ទាល់ ដែលបានតស៊ូក្នុងរូងភ្នំ ដោយចាត់ទុកថា ពួកគេមានថាមពលខ្លាំងគួរឱ្យកោតសរសើរ។

ទាក់ទងទៅនឹងការអញ្ជើញកីឡាករទាំងនោះ ទៅទស្សនាការប្រកួតបាល់វគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ី មន្ត្រីសុខាភិបាលថៃ បានឱ្យដឹងថា  ដោយសារតែត្រូវការពេលវេលាថែទាំសុខភាពក្មេងៗទាំងនោះ មិនអាចធ្វើដំណើរទៅប្រទេសរុស្ស៊ី បានទេ៕

RELATED ARTICLES