កាលពីថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA កំពុងរៀបចំចាត់វិធានការផ្លូវច្បាប់ប្រឆាំងទៅនឹងការផ្សព្វផ្សាយបាល់ទាត់របស់ក្រុមហ៊ុនឯកជន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានឱ្យដឹងថា ក្រុមប្រឹក្សាបាល់ទាត់បានអំពាវនាវឱ្យប្រទេសនេះ បង្ក្រាបទៅលើការផ្សាយបន្តបាល់ទាត់ពិភពលោក ដោយគ្មានច្បាប់អនុញ្ញាត។ FIFA បានសង្កេតឃើញថា ក្រុមហ៊ុនឯកជ ដែលមានឈ្មោះ beoutQ បន្តផ្សាយបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ដោយខុសច្បាប់អុនញ្ញាត។
កាលពីខែមុន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខ្លួនរឹបអូសឧបករណ៍ផ្សាយបន្តផ្ទាប់បាល់ទាត់របស់ក្រុមហ៊ុនឯកជន បានចំនួនជាង១២០០០។ ជាការពិត ទីក្រុងដូហា របស់ប្រទេសកាតា ទទួលបានសិទ្ធិផ្សាយរាល់ការប្រកួតបាល់ទាត់ពិភពលោកទាំង៦៤ប្រកួត សម្រាប់ប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង សរុប២៤ប្រទេស។ ខណៈដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត លួចផ្សាយបន្តផ្ទាល់៕