Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិក្លឹប Lisbon ប្តឹងទារសំណងជំងឺចិត្តក្លឹប Wolves ជាង៦០លានដុល្លារ

ក្លឹប Lisbon ប្តឹងទារសំណងជំងឺចិត្តក្លឹប Wolves ជាង៦០លានដុល្លារ

កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ក្លឹបបាល់ទាត់ Lisbon បានប្តឹងសហព័ន្ធបាល់អន្តរជាតិ FIFA ទារសំណងជាង៦០លានដុល្លារ ពីក្លឹបបាល់ទាត់ Wolves ដែលបានឡើងមកលេងនៅក្របខណ្ឌកំពូលប្រឺមីញេលីក រដូវកាលថ្មីនេះ ពាក់ព័ន្ធនឹងកីឡាករចាំទី Rui Patricio។

លោកJorge Mendes

កីឡាករចាំទីក្រុមជម្រើសជាតិដៃទី១ របស់ព័រទុយហ្គាល់ មកចូលរួមជាមួយក្លឹប Wolves កាលពីខែមុន ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរំលាយកុងត្រាជាមួយក្លឹប Lisbon។

កីឡាករចាំទី Patricio ដែលបានបង្ហាញវត្តមាន៧០ប្រកួតឱ្យក្រុម Lisbon បានចុះកុងត្រាជាមួយក្លឹប Wolves រយៈពេល៤ឆ្នាំ។

កីឡាករចាំទី Rui Patricio

កីឡាករចាំទីរូបនេះ បានលុបចោលកុងត្រារបស់គាត់ជាមួយក្លឹប Lisbon កាលពីខែមិថុនា បន្ទាប់ពីខឹងសម្បាជាមួយអ្នកគាំទ្រ កាលពីខែឧសភា ក្រោយពេលអ្នកគាំទ្រវាយប្រហារមកលើកីឡាករ បន្ទាប់គ្មានកៅអីលេងឆេមពានលីក។

កីឡាករចាំទីរូបនេះ បាននិយាយថា “ខ្ញុំគឺជាអ្នករងគ្រោះទាំងរាងកាយ និងផ្លូវចិត្ត ដូច្នេះ ដើម្បីរក្សាភាពថ្លៃថ្នូរ និងអាជីពរបស់ខ្ញុំ។  ខ្ញុំត្រូវតែបញ្ចប់កុងត្រាជាមួយក្លឹប Lisbon”។

ក្លឹប Lisbon បានចោទប្រកាន់លោក Jorge Mendes ភ្នាក់ងារកីឡាករចាំទី ថា​ ជាអ្នកសម្របសម្រួលក្នុងការផ្ទេរកីឡាករចាំទី ចេញពីទឹកដីព័រទុយហ្គាល់ ជាមួយនឹងការទាមទារសំណងជំងឺចិត្ត ជាង៦០លានដុល្លារ៕

RELATED ARTICLES