ក្រោយពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា បានបង្ហោះរូបអ្នកគាំទ្រសិចស៊ី ក្នុងព្រឹត្តការណ៍បាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី តាមបណ្តាញសង្គម បានធ្វើឱ្យទទួលរងនូវការរិះគន់យ៉ាងខ្លាំង ដោយចោទប្រកាន់ពីការរើសអើងភេទ។
លោក Federico Addiechi ប្រធានជាន់ខ្ពស់ផ្នែកយេនឌ័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA និយាយថា បណ្តាញផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់ទង្វើថតតែស្រីស្អាតៗក្នុងការប្រកួតនានា នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018។
លោក Addiechi បន្តថា គណៈកម្មាធិការត្រូវតែដោះស្រាយរឿងរើសអើងភេទនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ទន្ទឹមគ្នានេះដែរ ក្រុមប្រយុទ្ធប្រឆាំងការរើសអើងភេទ Fare Network ក៏បានលើកឡើងថា បញ្ហារើសអើងភេទ បានក្លាយជាបញ្ហាធំនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
អង្គការមួយនេះ បានតាមដានស្ទើរតែគ្រប់ការប្រកួតទាំងអស់ ហើយបានរកឃើញថា មានជាង30ករណីរឿងភេទនេះ៕