បន្ទាប់ពីបញ្ចោញឈ្មោះកីឡាករឆ្នើមៗ ១០រូប ដែលក្លឹប Real Madrid គ្រោងនឹងទិញ ក្រោយពីកីឡាករ Roaldo ចាកចេញទៅក្លឹប Juventus បង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹបបាល់ទាត់តោខៀវ Chelsea។ នេះបើយោងតាមប្រភពព័ត៌មានដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។
ក្លឹប Real Madrid បានត្រៀមលុយ១៥០លានផោន ស្មើនឹងជាង១៧១លានដុល្លារ។
ក្លឹប Real Madrid បានចាត់ទុកកីឡាករ Eden Hazard ជាអាទិភាពទី១ ក្នុងបញ្ជីកីឡាករសម្រាំងទាំង១០រូប សម្រាប់រដូវកាលដោះដូររដូវកាលថ្មីនេះ។
ទោះបីកីឡាករ Hazard ធ្លាប់និយាយថា នៅជាមួយតោខៀវ Chelsea មានសេចក្តីសុខណាស់ ប៉ុន្តែក៏ធ្លាប់និយាយដែរថា គាត់ចង់ទៅលេងជាមួយក្លឹប Real Madrid នៅថ្ងៃណាមួយ។
ក្លឹបជើងឯកឆេមពានលីក១៣សម័យកាល នៅតែមានជំនឿថា អាចលួងលោមយកកីឡាករ ប្រធានក្រុមជម្រើសជាតិប៊ែលហ្ស៊ិក មកលេងក្នុងទឹកដីអេស្ប៉ាញ។
កីឡាករ Eden Hazard នៅសល់កុងត្រារយៈពេល២ឆ្នាំទៀត ជាមួយក្លឹប Chelsea។ កីឡាកររូបនេះបានចូលមកលេងជាមួយក្លឹបនេះ Chelsea តាំងពីឆ្នាំ២០១២ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់បារាំង Lille។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៦៩គ្រាប់ ក្នុងការបង្ហាញវត្តមាន២០៨ប្រកួត៕