Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិPacquiao ប្រកាសសង្គ្រាមជាមួយអធិរាជដៃម៉ាស៊ីន Matthysse

Pacquiao ប្រកាសសង្គ្រាមជាមួយអធិរាជដៃម៉ាស៊ីន Matthysse

សង្គ្រាមទ្វីបអាស៊ី និងអាមេរិកឡាទីន បានផ្ទុះឡើងនៅព្រឹកថ្ងៃអាទិត្យនេះ វេលាម៉ោង៩ព្រឹក (នៅម៉ាឡេស៊ី) រវាងស្តេចប្រដាល់ហ៊្វីលីពីន ម៉ានី ប៉ាក់គីអាវ និងអធិរាជដៃម៉ាស៊ីន ឡូកាស មាត់ធីស៊ី  ដែលបានណាត់ជួបប្រយុទ្ធតតាំងគ្នានៅក្នុងសង្វៀន Axianta ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នេះគឺជាការប្រកួតដណ្តើមខ្សែក្រវាត់ Welterweight របស់កីឡាករឡូកាស មាត់ធីស៊ី។

ស្តេចប្រដាល់ហ៊្វីលីពីនរូបនេះ បានប្តេជ្ញាចិត្តរួចហើយថា នឹងដណ្តើមយកខ្សែក្រវាត់នេះឱ្យបាន។

ប៉ាក់គីអាវ បាននិយាយថា វាគឺជាការប្រដាល់មួយដ៏ល្អ ខ្ញុំមិនខ្វល់នឹងកំណត់ត្រាផ្តួលដៃគូឱ្យសន្លប់៣៦លើក របស់ឡូកាស ម៉ាត់ធីស៊ី។ ខ្ញុំនឹងមិនហ៊ានអួតនោះទេ តែរង់ចាំមើលលទ្ធផលជាក់ស្តែងនៅថ្ងៃអាទិត្យ។

នៅក្នុងការប្រកួតគ្នានេះដែរ ប្រធានាធិបតីហ៊្វីលីពីន លោកឌូតឺតេ គឺជាអ្នកគាំទ្រលើកទឹកចិត្តដ៏សំខាន់ម្នាក់របស់ម៉ានី ប៉ាក់គីអាវ។

ម៉ានី ប៉ាក់គីអាវ មានអាយុ៣៩ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ចម្ងាយដៃវាយចេញ១,៧០ម៉ែត្រ។ ស្តេចប្រដាល់ហ៊្វីលីពីនរូបនេះ ធ្លាប់ប្រកួតបាន៦៨លើក ឈ្នះ៥៩ ស្មើ២ ចាញ់៧លើក និងផ្តួលដៃគូឱ្យសន្លប់ ចំនួន៣៨លើក ។

ស្តេចប្រដាល់អាស៊ី ធ្លាប់គ្រងខ្សែក្រវាត់ចំនួន៨ស្ថាប័នផ្សេងៗគ្នា រួមមាន Flyweight,  Super bantamweight, Featherweight, Super featherweight, Lightweight។ Light Welterweight និង Welterweight។

៥ប្រកួតចុងក្រោយរបស់ម៉ានី ប៉ាក់គីអាវ គឺឈ្នះ Chris Algieri ឆ្នាំ២០១៤ ការពារខ្សែក្រវាត់ Welterweight, ឆ្នាំ២០១៥ ចាញ់ Floy Mayweather បាត់បង់ខ្សែក្រវាត់ Welterweight , ឆ្នាំ២០១៦ ប្រកួតឈ្នះ Timothy Bradley ទទួលបានពាន WBO International, ឈ្នះ Jessie Vargas ទទួលបានពាន WBO Welterweight  និងប្រកួតចុងក្រោយ ឆ្នាំ២០១៧ ចាញ់អ្នកប្រដាល់អាមេរិក Jeff Horn បាត់បង់ខ្សែក្រវាត់ Welterweight។

Matthysse មានអាយុ៣៥ឆ្នាំ កម្ពស់១,៦៩ម៉ែត្រ ចម្ងាយដៃវាយចេញ១,៧៥ម៉ែត្រ។ កីឡាករដែលរហស្សនាមដៃម៉ាស៊ីនរូបនេះ ធ្លាប់ប្រកួតបាន៤៤លើក ឈ្នះ៣៩ ចាញ់៤លើក បោះបង់ការប្រកួតម១លើក និងផ្តួលដៃគូឱ្យសន្លប់ចំនួន៣៦លើក។

Matthysse ធ្លាប់គ្រងខ្សែក្រវាត់ចំនួន២ស្ថាប័នផ្សេងៗគ្នា រួមមាន Light welterweight និង Welterweight។

កីឡាករ Matthysse បាននិយាយថា ខ្ញុំបានត្រៀមខ្លួនរួចហើយ។ គោលដៅរបស់ខ្ញុំត្រឡប់មកផ្ទះវិញជាមួយនឹងជ័យជម្នះ។ ពួកគេអាចគិតអ្វីតាមដែលពួកគេចង់ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំត្រៀមខ្លួនបានយ៉ាងល្អ។ ខ្ញុំមកទីនេះ ជាមួយខ្សែក្រវាត់ ហើយខ្ញុំនឹងត្រឡប់ទៅវិញជាមួយខ្សែក្រវាត់របស់ខ្ញុំវិញ។

៥ប្រកួតចុងក្រោយរបស់ Matthysse គឺ ឈ្នះ Roberto Ortiz ឆ្នាំ២០១៤ ឈ្នះខ្សែក្រវាត; WBC Silver light welterweight, ឆ្នាំ២០១៥ ឈ្នះ Ruslan Provodnikov ខ្សែក្រវាត់ (មិនច្បាស់លាស់) ,ឆ្នាំ២០១៥ ប្រកួតឈ្នះ HViktor Postol ទទួលបានពាន WBC Light Welterweight, ឆ្នាំ២០១៧ ឈ្នះកីឡាករ Emmanuel Taylor ឈ្នះ WBA Inter-Continental and WBO International welterweight និងបន្តឈ្នះកីឡាករ Tewa Kiram ទទួលបានពាន WBA  Welterweight៕

RELATED ARTICLES