Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិIvan Rakitic នឹងចាក់សាក់លើថ្ងាស បើក្រូអាស៊ី ឈ្នះពានបាល់ទាត់ពិភពលោក

Ivan Rakitic នឹងចាក់សាក់លើថ្ងាស បើក្រូអាស៊ី ឈ្នះពានបាល់ទាត់ពិភពលោក

មុនជំនួបគ្នានៅរាត្រីនេះ ខ្សែប្រយុទ្ធ Ivan Rakitic បានបង្ហើបថា លោកនឹងចាកសាក់លើថ្ងាស ទុកជាអនុស្សាវរីយ៍បើក្រូអាត ឈ្នះបារាំង ហើយលើកពានបាល់ទាត់ពិភពលោក។

ក្រូអាស៊ី បានបង្កើតប្រវត្តិសាស្ត្រឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៥០ ក្រោយពីយកឈ្នះអង់គ្លេស ២-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង។ ទោះជាយ៉ាងក្តី មហិច្ឆតារបស់ក្រុមមួយនេះ មិនទាន់ចប់នៅឡើយទេ គឺចង់ឈ្នះពាន តែម្តងសម្រាប់ប្រជាជនជាង៤លាននាក់របស់ពួកគេ។

ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា តើលោកមានផែនការសាក់នៅត្រង់ណា ប្រសិនបើក្រូអាស៊ី អាចសាងប្រវត្តិសាស្ត្រឈ្នះពាន កីឡាករ Rakitic បានឆ្លើយថា “មាន គឺចាក់សាក់នៅលើថ្ងាសរបស់ខ្ញុំ”។ ខ្ញុំចង់សាក់នៅលើថ្ងាស ព្រោះដូចអ្នកឃើញស្រាប់ថ្ងាសរបស់ខ្ញុំ គឺទូលាយ ប៉ុន្តែខ្ញុំក៏ត្រូវសុំការអនុញ្ញាតពីប្រពន្ធដែរ ថានាងព្រមឬអត់”៕

RELATED ARTICLES