ក្រៅពីឈ្នះពាន់រង្វាន់បាល់ទាត់ពិភពលោក កីឡាករក្រុមជម្រើសជាតិបារាំង Mbappe ក៏បានទទួលបានពានរង្វាន់ឯកជន ជាកីឡាករឆ្នើមវ័យក្មេងបំផុត នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ដែលបានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅ។
ជាមួយគ្នានេះដែរ កីឡាករខ្សែប្រយុទ្ធ Luka Modric របស់ក្រុមជម្រើសជាតិក្រូអាស៊ី ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយពីចាញ់បារាំង ដោយលទ្ធលផល៤ទល់នឹង២ ក៏ទទួលបានពានរង្វានបាល់មាសផង ខណៈកីឡាករ Harry Kane ទទួលបានស្បែកជើងមាស (ស៊ុតបាល់បាន៦គ្រាប់) និងកីឡាករចាំទី Courtois របស់បិសាចក្រហមបែលហ្ស៊ិក ទទួលបានស្រោមដៃមាស។
កីឡាករ Harry Kane និងកីឡាករចាំទី Courtois មិនបានបង្ហាញវត្តមានពេលចែកពានរង្វាន់នោះទេ៕