Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិ១២ចំណុចសំខាន់ៗ ដែលត្រូវយល់ដឹងក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

១២ចំណុចសំខាន់ៗ ដែលត្រូវយល់ដឹងក្រោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី

១-លោក Deschamps បានក្លាយជាគ្រូបង្វឹកទី៣ ដែលបានឈ្នះពានក្នុងឋានៈជាកីឡាករ និងគ្រូបង្វឹក បន្ទាប់ពីលោក Mario Zagallo គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល និងលោក Franz Beckenbauer គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់។

២-មាន់គកបារាំង បានក្លាយជាក្រុមទី១ ដែលស៊ុតបាល់បាន៤គ្រាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅវគ្គផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ១៩៧០ ពេលប្រេស៊ីល ឈ្នះអ៊ីតាលី ៤-១។

៣-ក្រូអាស៊ី បានក្លាយជាក្រុមទី១ ដែលចាញ់ការប្រកួតក្នុងវត្តមានលើកទី១ នៅវគ្គផ្តាច់ព្រ័ត្រ គិតចាប់តាំងពីឆ្នាំ១៩៧៤។

៤-Mandzukic គឺជាកីឡាករទី១ ដែលស៊ុតបញ្ចូលទីខ្លួនឯង ក្នុងវគ្គផ្តាច់ព្រ័ត្រ។

៥-Mbappe គឺជាកីឡាករវ័យក្មេង (១៩ឆ្នាំ ២០៧ថ្ងៃ) ស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីស្តេចបាល់ទាត់ប៉េឡេ កាលពីឆ្នាំ១៩៥៨ កាលនោះ លោកមានអាយុ១៧ឆ្នាំ ២៤៩ថ្ងៃ។

៦-កីឡាករ Griezmann ស៊ុតបញ្ចូលទី បាន១០គ្រាប់ សម្រាប់មាន់គកបារាំង នៅក្នុង្ងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។ កីឡាករបារាំង ៣រូប ដែលធ្លាប់រកគ្រាប់បាល់បានច្រើន មានលោក Michel Platini ១៤គ្រាប់ កីឡាករ Fontaine ១៣គ្រាប់ និង Thierry Henry ១២គ្រាប់។

៧-ខ្សែប្រយុទ្ធ Perisic រកគ្រាប់បាល់បាន៧គ្រាប់ និងជួយមិត្តរួមក្រុម បាន៤គ្រាប់ ច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងក្រុមជម្រើសជាតិក្រូអាស៊ី។

 

៨-Perisic បានក្លាយកីឡាករទី២ ដែលរកគ្រាប់បាល់បាន និងបង្កើតកំហុសបាល់ប៉េណាល់ទី នៅក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី Marco Materazzi ក្រុមជម្រើសជាតិអ៊ីតាលី កាលពីឆ្នាំ២០០៦។

៩-កីឡាករ Pogba បានក្លាយកីឡាករបិសាចក្រហម Man Utd ទី១ ដែលស៊ុតបាល់បញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រ និងជាកីឡាករ Premier Legue លើកដំបូង ដែលធ្វើបានសម្រេចដូចនេះ បន្ទាប់ពីកីឡាករ Emmanuel Petit ចាប់តាំងពីឆ្នាំ ១៩៩៨។

១០-Pogba បានក្លាយកីឡាករដំបូង ដែលស៊ុតបាល់បញ្ចូលទីពីចម្ងាយ(ក្រៅប្រអប់) ក្នុងវគ្គផ្តាច់ព្រ័ត្រ គិតចាប់តាំងពីឆ្នាំ១៩៨២ បន្ទាប់ពីកីឡាករអ៊ីតាលី។

១១-Mandzukic ក្លាយជាកីឡាករទី២ ដែលរកគ្រាប់បាល់បានមួយគ្រាប់ និងធ្វើឱ្យបាល់បញ្ចូលទីខ្លួនឯង ក្នុងមួយប្រកួត បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់ Ernire Brandts កាលពីឆ្នាំ១៩៧៨។

១២-Mandzuki បានក្លាយជាកីឡាករទី៥ ដែលមានសមត្ថភាពរកគ្រាប់បាល់បញ្ចូលទី នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក និងពានរង្វាន់អឺរ៉ុប៕

RELATED ARTICLES