ដោយសារតែសម្ព័ន្ធភាពរវាងកីឡាករខ្សែបម្រើប្រយុទ្ធបារាំង Paul Pogba មិនសូវល្អជាមួយគ្រូបង្វឹក លោក Jose Morinho ភ្នាក់ងារកីឡាកររូបនេះ កំពុងតែបញ្ចុះបញ្ចូលឱ្យ Pogba ចាកចេញពីទីនេះ ទៅលេងនៅក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់រដូវកាលថ្មីនេះ។

លោក Mino Raila ដែលជាភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះ ទាក់ទងជាមួយក្លឹប Barcelona និងលួងលោមឱ្យ Pogba ចាកចេញពីទឹកដីអង់គ្លេស។
លោក Raiola បានប្រាប់ថា Pogba ថា គួរទៅលេងនៅទីណាដែលគេឱ្យយើងលេង មិនគួរនៅទីនេះតទៅទៀតទេ។
ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ក្លឹប Barcelona មិនទាន់បានបង្ហាញចំណាប់អារម្មណ៍នៅឡើយទេ។

កីឡាករ Pogba បានចូលមកលេងឱ្យក្លឹបនេះ កាលពីឆ្នាំ2016 ក្នុងតម្លៃជាង100លានដុល្លារ ហើយនៅសល់កុងត្រា3ឆ្នាំទៀត។
នៅជាមួយក្លឹបនេះ រយៈពេល3ឆ្នាំ ធ្លាប់បង្ហាញវត្តមានបាន57ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន11គ្រាប់៕