Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិManny Pacquiao ចង់សងសឹក Floyd Mayweather មុនចូលនិវត្តន៍

Manny Pacquiao ចង់សងសឹក Floyd Mayweather មុនចូលនិវត្តន៍

បន្ទាប់ពីផ្តួលកីឡាករ Lucas Matthysse ត្រឹមទឹកទី៧ នៅលើសង្វៀនទឹកដីម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ស្តេចប្រដាល់ទី្វបអាស៊ី Pacquiao បានប្រាប់អ្នកកាសែតថា លោកចង់បន្តអាជីពប្រដាល់ពីរទៅបីដងទៀត មុននឹងចូលនិវត្តន៍។

កីឡាករដែល Pacquiao ចង់ប្រកួតជាមួយអ្នកប្រដាល់អាមេរិក Terence Crawford, អ្នកប្រដាល់អ៊ុយក្រែន Vasyl Lomachenko និងសងសឹកកីឡាករ Floyd Mayweather ។

កីឡាករវ័យ៣៩ឆ្នាំ បានព្រងើយកន្តើយចំពោះក្រុមគ្រួសារ មិត្តភក្តិ និងប្រធានាធិបតីឌូតឺតេ ដែលសុំឲ្យលោក បញ្ឈប់ការប្រកួត បន្ទាប់ពីឈ្នះអធិរាជដៃម៉ាស៊ីន Matthysse បាននិយាយថា លោកនៅខាងក្រៅសង្វៀនប្រដាល់ខ្ញុំឯកោខ្លាំងណាស់។

នៅចំពោះមុខអ្នកគំាទ្ររាប់ពាន់នាក់ ដែលបានចំណាយពេលច្រើនជាង៤ម៉ោង រង់ចាំទទួលស្វាគមន៍ស្តេចប្រដាល់ហ្វីលីពីន រូបនេះ បាននិយាយថា “ឥឡូវនេះខ្ញុំមានអារម្មណ៍ល្អ អាជីពប្រដាល់ គឺចំណង់របស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ឯកោខ្លាំងណាស់ ប្រសិនបើចាកចេញពីសង្វៀនប្រដាល់។ ខ្ញុំមានជំនឿថា ខ្ញុំនៅសល់ថាមពលដែលអាចវាយបានពីរទៅបីដងទៀត’’។

Manny Pacquiao ធ្លាប់ឡើងសង្វៀនបាន ៦៩ប្រកួតឈ្នះ ៦០ ស្មើ ៧ និង ចាញ់ ២។

RELATED ARTICLES