Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិធ្វើបានដូចគាត់អត់??? Mbappe បរិច្ចាគលុយឈ្នះ World Cup ៥០ម៉ឺនដុល្លារ ជួយក្មេងពិការ ទុក៦០០០ ឲ្យម៉ែ

ធ្វើបានដូចគាត់អត់??? Mbappe បរិច្ចាគលុយឈ្នះ World Cup ៥០ម៉ឺនដុល្លារ ជួយក្មេងពិការ ទុក៦០០០ ឲ្យម៉ែ

ខ្សែប្រយុទ្ធដ៏លេចធ្លោនៅលើសមរភូមិវាលស្មៅ នៅប្រទេសរុស្ស៊ី និងជាគ្រាប់ពេជ្រដ៏មានតម្លៃ កីឡាករ Kylian Mbappe បានបរិច្ចាគទឹកប្រាក់ទាំងអស់ដែលរកបានពីការប្រកួតបាល់ទាត់ពិភពលោក ចំនួន៥០ម៉ឺនដុល្លារ ដើម្បីផ្តល់ជូនដល់សមាគម Premiers de Cordee សម្រាប់រៀបចំទីលានបាល់ទាត់សម្រាប់ក្មេងៗពិការ នៅក្នុងស្រុកកំណើតរបស់លោក​ នៅBondy ។

លោក Sebastien Ruffin អគ្គនាយកសមាគមបានហៅMbappe ថាជាមនុស្សដ៏អស្ចារ្យ។

នេះបើយោងតាមប្រភពព័ត៌មានបារាំង L’Equipe ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែកក្កដា​​ ឆ្នាំ២០១៨។

កីឡាករវ័យ១៩ឆ្នាំ រកចំណូលបាន២២៣០០ដុល្លារ​ ក្នុង1ប្រកួតគុណនឹង៧ប្រកួត ស្មើនឹង១៥៦១០០ដុល្លារ ​បូកបន្ថែមជាមួយប្រកួតប្រាក់លើកទឹកចិត្តដែលបានជួយក្រុមលើកពានចំនួន៣៥០០០០ដុល្លារ ស្មើនឹង៥០៦១០០ម៉ឺនដុល្លារ មានន័យថា ក្រោយបរិច្ចាគ​ គាត់នៅសល់លុយតែ៦១០០ដុល្លារ ជូនម្តាយ។

គ្រាប់ពូជថ្មីរបស់បារាំង រូបនេះ គឺជាកីឡាករថ្លៃបំផុតទី២ បន្ទាប់ពី Neymar គឺមានតម្លៃជាង២០៩លានដុល្លារ។

Mbappe បានក្លាយជាឡាករវ័យក្មេងជាងគេ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០១៨ និងក្លាយជាកីឡាករវ័យក្មេងដែលរកគ្រាប់បាល់បានក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីស្តេចបាល់ទាត់ប្រេស៊ីល Pele ដែលធ្វើបានកាលពីឆ្នាំ១៩៥៨៕

RELATED ARTICLES