Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិHallgrimson លាលែងចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិអ៊ីស្លង់

Hallgrimson លាលែងចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិអ៊ីស្លង់

លោក Hallgrimson បានសម្រេចចិត្តចុះចេញពីតំណែកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្លង់ បន្ទាប់ពីដឹកនាំក្រុមមិនបានជោគជ័យក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅរុស្ស៊ី។

នៅចំពោះមុខអ្នកកាសែត លោក Hallgrimsson បានថ្លែងថា ប្រសិនបើខ្ញុំបន្តដឹកនាំ ខ្ញុំនឹងដឹកនាំតាមវិធីដដែលៗនេះ គ្មានអ្វីប្រែប្រួលនោះទេ។

លោកបានបន្តទៀតថា ក្រុមជម្រើសជាតិអ៊ីស្លង់ ត្រូវការទស្សនវិស័យថ្មី ដើម្បីជោគជ័យនាពេលអនាគត។

គ្រូបង្វឹកវ័យ51ឆ្នាំ បានចូលមកដឹកនាំក្រុមជម្រើសជាតិអ៊ីស្លង់ កាលពីឆ្នាំ2011 ក្នុងឋានៈជាជំនួយការគ្រូបង្វឹក បន្ទាប់មកចូលដឹកនាំ និងជួយក្រុមជម្រើសជាតិអ៊ីស្លង់ ឡើងទៅដល់វគ្គ8ក្រុមចុងក្រោយក្នុងការប្រកួតបាល់ទាត់យូរ៉ូ2016 និងដឹកនាំក្រុមនេះ មានកៅអីមួយឡើងទៅប្រកួតបាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី ផងដែរ។

ប្រទេសអ៊ីស្លង់ មានប្រជាជនត្រឹមតែ 33ម៉ឺននាក់ ក្លាយជាប្រទេសតូចជាងគេបំផុត ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018។

លោក Hallgrimsson បាននិយាយថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ជាមួយក្រុមជម្រើសជាតិ។ ខ្ញុំចាកចេញចំពេលដែលក្រុមនៅមានទម្រង់លេងល្អ។

ក្រោយការប្រកាសចាកចេញ សហព័ន្ធបាល់ទាត់អ៊ីស្លង់ កំពុងស្វែងរកគ្រូបង្វឹកថ្មី៕

RELATED ARTICLES