ក្រោយពីជួយក្លឹប Real Madrid ឈ្នះ Champion League និងការប្រកាសចាកចេញពីក្លឹបនេះ ដ៏គួរឱ្យភ្ញាក់ផ្អើល លោក Zidane មិនទាន់រកឃើញទ្រនំថ្មីនៅឡើយទេ។
ទោះជាយ៉ាងណាក្តី ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា គ្រូបង្វឹកដែលទទួលជោគជ័យនៅក្នុងទឹកដីអេស្ប៉ាញ អាចនឹងវិលត្រឡប់មកក្លឹប Juventus វិញ ក្នុងឋានៈជានាយកគ្រប់គ្រងកីឡា មិនមែនជាគ្រូបង្វឹកទេ។
លោក Zidane អាចនឹងមកធ្វើការជាមួយនាយកគ្រប់គ្រងបច្ចុប្បន្នលោក Fabio Paratici។
អតីតកីឡាករសញ្ជាតិបារាំងរូបនេះ ធ្លាប់បានចំណាយពេល17ឆ្នាំ ជាមួយក្លឹបសេះបង្កង់ Juventus មុនពេលផ្លាស់ទៅលេងនៅ Real Madrid ក្នុងតម្លៃជាង90លានដុល្លារ បំបែកកំណត់ត្រាសម័យនោះ។

បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡាករ បានក្លាយជាជំនួយការគ្រូបង្វឹក Real Madrid។ បន្ទាប់មកនៅឆ្នាំ2016 លោកត្រូវបានតែងតាំងជាគ្រូបង្វឹកផ្លូវការជំនួសលោក Rafael Benitez៕