Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិអតីតកីឡាករខ្សែប្រយុទ្ធ Gianfranco Zola ក្លាយជាជំនួយការគ្រូបង្វឹកថ្មី Chelsea

អតីតកីឡាករខ្សែប្រយុទ្ធ Gianfranco Zola ក្លាយជាជំនួយការគ្រូបង្វឹកថ្មី Chelsea

អតីតកីឡាករខ្សែប្រយុទ្ធក្លឹបតោខៀវ លោក Gianfranco Zola បានវិលត្រឡប់មកជាន់ទឹកដី Stamford Bridge សាជាថ្មីឡើងវិញ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល១៥ឆ្នាំ ក្នុងឋានៈជំនួយការលោក Maurizio Sarri  ដែលទើបតែបានតែងតាំងជាគ្រូបង្វឹកថ្មីរបសតោខៀវ Chelsea កាលពីដើមសប្តាហ៍កន្លងទៅ។

 

ខ្សែប្រយុទ្ធឆ្នើមជនជាតិអ៊ីតាលី រូបនេះ បានផ្ញើវាសនាជាមួយក្លឹប Chelsea រយៈពេល៧ឆ្នាំ ពីឆ្នាំ១៩៩៦-២០០៣ ស៊ុតបាល់បាន៥៩គ្រាប់ ក្នុងការបង្ហាញវត្តមាន​២២៩ប្រកួត។ លោកធ្លាប់ជួយក្លឹបនេះឈ្នះពាន English FA Cup ២លើក, Eufa Cup ម្តង,  Uefa Super Cup ម្តង និងពាន English League Cup ម្តងផងដែរ។

ក្រោយទទួលបានតំណែងនេះ លោកបាននិយាយថា ’’សម្រាប់ខ្ញុំ វាគឺជារឿងមួយមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មី’’។

លោក បានបន្តទៀតថា ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជាមួយលោក Sarri ដើម្បីនាំយកជោគជ័យឲ្យក្លឹប Chelsea ។

ក្រៅពីអាជីពជាកីឡាករ លោកក៏ធ្លាប់ដឹកនាំក្លឹបបាល់ទាត់ជាច្រើន មានដូចជា ក្លឹប West Ham , Watford , Cagliari ​និង Birmingham៕

RELATED ARTICLES