Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិប្រទេសឥណ្ឌូណេស៊ី នឹងអញ្ជើញមេដឹកនាំកូរ៉េទាំង២ ចូលរួមកីឡាអាស៊ីហ្គេម

ប្រទេសឥណ្ឌូណេស៊ី នឹងអញ្ជើញមេដឹកនាំកូរ៉េទាំង២ ចូលរួមកីឡាអាស៊ីហ្គេម

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានអញ្ជើញមេដឹកនាំកូរ៉េទាំង២ គឺលោកគីម ជុងអ៊ុន និងលោកម៉ូន ជេអ៊ីន ចូលរួមក្នុងពិធីបើកការប្រកួតកីឡាករអាស៊ីហ្គេម នៅខែសីហា ខាងមុខ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាល។

ការអញ្ជើញនេះ បានធ្វើឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំង២ បានយល់ព្រមហែអត្តពលិករួមគ្នា នៅក្នុងពិធីបើកកីឡាករអាស៊ីហ្គេម។

យោងតាមលោកអគ្គស្នងការប៉ូលិស បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានប្រមុខមេដឹកនាំយ៉ាងហោចណាស់២៦ប្រទេសចូលរួម ដែលត្រូវការកម្លាំងសន្តិសុខ២០ម៉ឺននាក់ ការពារសុវត្ថិភាពថ្នាក់ដឹកនាំ។

បន្ថែមជាមួយមេដឹកនាំ ក៏មានអត្តពលលិក២៥០០០នាក់ មកពី៤៥ប្រទេស ចូលរួមការប្រកួត ដែលនឹងចាប់ផ្តើមនៅថ្ងៃ១៨ សីហា ដល់ថ្ងៃទី២ ខែកញ្ញា នៅក្នុងទីក្រុងសំខាន់ៗ២ គឺហ្សាកាតា និងប៉ាឡិមបាង នៅខាងត្បូងខេត្តស៊ូម៉ាត្រា៕

RELATED ARTICLES