ស្របពេលដែលក្លឹប Chelsea កំពុងត្រូវការលុយ ហើយចង់បញ្ចេញកីឡាកររូបនេះផងនោះ ក្លឹបស្តេចស Real Madrid កំពុងសម្លឹងចង់បានកីឡាករចាំទី សញ្ជាតិបែលហ្ស៊ិក រូបនេះ។
កីឡាករវ័យ២៦ឆ្នាំ នៅសល់កុងត្រារយៈពេល ១២ខែទៀតជាមួយនឹងតោខៀវ Chelsea ។ ក្លឹប Chelsea បានត្រៀមខ្លួនទទួលយកសំណើសុំទិញពីក្លឹបពីក្លឹបផ្សេងៗ ជាជាងអនុញ្ញាតឲ្យកីឡាករចាំទីរូបនេះ ចាកចេញទៅដោយគ្មានតម្លៃខ្លួន។
យោងតាមប្រភពព័ត៌មានពីអេស្ប៉ាញ បានឲ្យដឹងថា កិច្ចចរចាជាមួយក្លឹប Real Madrid ជិតឈានដល់កិច្ចព្រមព្រៀងចុងបញ្ចប់ ហើយកីឡាករូបនេះក៏ចង់វិលត្រឡប់ទៅទឹកដីអេស្ប៉ាញ បានជិតក្រុមគ្រួសារ។
កីឡាករ Courtois បានជួយក្រុមបិសាចក្រហម បែលហ្ស៊ិក ទទួលបានចំណាត់ថ្នាក់លេខ3 ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីយកឈ្នះ អង់គ្លេស ២-០។
កីឡាករសញ្ជាតិបែលហ្ស៊ិក បានចូលមកលេងឲ្យក្លឹប Chelsea កាលពីឆ្នាំ ២០១១។ នៅជាមួយក្លឹបនេះ បង្ហាញវត្តមានបាន១២៦ ប្រកួត៕