Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិMan Utd គឺជាក្លឹបមានទ្រព្យជាងគេលើពិភពលោក

Man Utd គឺជាក្លឹបមានទ្រព្យជាងគេលើពិភពលោក

យោងតាមប្រភពពីទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃទី19 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹបបិសាចក្រហម Man Utd មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត បើគិតជាទឹកប្រាក់មានចំនួន4/11ពាន់លានដុល្លារ ឈរលំដាប់កំពូងតារាង។

ក្រុមម្ចាស់ជើងឯក Europa League 2016-17 នាំមុខក្លឹបយក្សអេស្ប៉ាញ Real Madrid និង Barcelona។ ក្លឹប Real Madrid ឈរលំដាប់លេខ2 មានទ្រព្យសម្បត្តិចំនួន4/08ពាន់លានដុល្លារ នាំមុខក្លឹបជើងឯក Spain Primera Liga ក្លឹប Barcelona ដែលមានទ្រព្យសម្បត្តិត្រឹមតែ4ពាន់លានដុល្លារ។ ក្លឹប Bayern ឈរលំដាប់ចំណាត់ថ្នាក់លេខ12 ដែលមានទឹកប្រាក់3/05ពាន់លានដុល្លារ។ ក្រៅពីនេះ ក្លឹប Premier League ចំនួន3 ក៏ជាប់ចំណាត់ថ្នាក់ជាអ្នកមានគួរសមដែរ។

ក្លឹបម្ចាស់ជើងឯក Premier League រដូវកាល 2017-18 ឈរចំណាត់ថ្នាក់លេខ30 មានទឹកប្រាក់2/4ពាន់លានដុល្លារ ក្លឹប Arsenal ឈរលំដាប់ថ្នាក់លេខ39 មានទឹកប្រាក់2/22ពាន់លានដុល្លារ ខណៈក្លឹប Chelsea ឈរលំដាប់ថ្នាក់លេខ46 មានទឹកប្រាក់2/05ពាន់លានដុល្លារ៕

RELATED ARTICLES