ក្រោយទទួលរងការរិះគន់ពីអ្នកគាំទ្រពីទម្រង់លេងធ្លាក់ខ្លាំង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី និងពីមេដឹកនាំអាល្លឺម៉ង់ផ្ទាល់ ពាក់ព័ន្ធទៅនឹងនយោបាយ ឥឡូវនេះកីឡាករខ្សែប្រយុទ្ធ Mesut Ozil បាននិយាយថា លោកលែងចង់លេងឲ្យក្រុមជម្រើសជាតិឥន្ទ្រីដែកអាល្លឺម៉ង់ ទៀតហើយ ។
បន្ទាប់ពីទទួលបានសេចក្តីថ្លែងការណ៍ដ៏វែងពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ កីឡាករវ័យ២៩ឆ្នាំ បាននិយាយថា “ខ្ញុំលែងចង់ពាក់អាវជម្រើសជាតិអាល្លឺម៉ង់ ទៀតហើយ”។
គេមិនដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍នោះ សហព័ន្ធអាល្លឺម៉ង់ ស្តីបន្ទោសយ៉ាងណាខ្លះនោះទេ។
ជាមួយគ្នានោះដែរ ក្រោយបញ្ចប់ការប្រកួតបាល់ពិភពលោក អ្នកគាំទ្រសុំបានទទូចសុំឲ្យ OZil លាឈប់ពីក្រុមជម្រើសជាតិ ដោយសារតែគេមិនអាចជួយក្រុមឆ្លងផុតពីវគ្គជម្រុះក្នុងពូល។
មុនការប្រកួតបាល់ទាត់ពិភពលោក កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ រិះគន់យ៉ាងខ្លាំង ក្រោយពីលោក និងកីឡាករ Ilkay Gundogan របស់ក្លឹបមេឃខៀវ Man City ថតរូបជាមួយប្រធានាធិបតីតួកគី លោកអេដូហ្គែន ។
រដ្ឋាភិបាលអាល្លឺមង់ ខឹងនឹងលោកអេដូហ្គែន ដែលមានការបង្ក្រាបបង្ហូរឈាម ក្រោយរដ្ឋប្រហារមិនបានសម្រេច៕