ក្លឹប Real Madrid កំពុងប្រកាសសង្គ្រាមជាមួយក្លឹប Bayern និងតោខៀវ Chelsea ដណ្តើមគ្នាយកកីឡាករខ្សែប្រយុទ្ធវ័យក្មេង Christian Pulisic ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់អាល្លឺម៉ង់ Dortmund។
ជើងឯក Champion League ក្លឹប Real Madrid បារម្ភថា Chelsea មិនលក់ Hazard ខណៈ Neymar មិនចេញពី Paris GS ទើបងាកមកចាប់អារម្មណ៍កីឡាករអាមេរិក វ័យក្មេងរូបនេះវិញ។ ស្របពេលជាមួយគ្នានេះដែរ Chelsea ក៏ចង់បានដែរ ធ្វើឱ្យគេត្រូវប្រជែងគ្នា។
ក្លឹប Bayern ចាត់ទុកខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ជាអាទិភាពទី១ សម្រាប់រដូវកាលដោះដូរ ហើយចង់បានកីឡាកររូបនេះទៅ ដើម្បីជំនួសតំណែងកីឡាករជើងចាស់ Arjen Robben និង Franck Ribery។
កីឡាករ Pulisic អាចលេងជាខ្សែការពារ និងខ្សែបម្រើប្រយុទ្ធបាន ខណៈ Dortmund បានកំណត់តម្លៃខ្លួន៦០លានផោន ស្មើនឹងជាង៧៨លានដុល្លារ៕