Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិEmanuele Calaio ជាប់បម្រាម2ឆ្នាំ ពិន័យប្រាក់២ម៉ឺនដុល្លារ ពីបទលួចកែប្រែលទ្ធផលប្រកួត

Emanuele Calaio ជាប់បម្រាម2ឆ្នាំ ពិន័យប្រាក់២ម៉ឺនដុល្លារ ពីបទលួចកែប្រែលទ្ធផលប្រកួត

សហព័ន្ធបាល់ទាត់អ៊ីតាលី បានសម្រេចពិន័យកីឡាករខ្សែប្រយុទ្ធ Emanuele Calaio របស់ក្លឹប Parma រយៈពេល2ឆ្នាំ មិនឱ្យជាប់ពាក់ព័ន្ធនឹងវិស័យបាល់ទាត់ ពីបទលួចកែប្រែលទ្ធផលប្រកួត កាលពីរដូវកាលកន្លងទៅ។

ក្រៅពីជាប់បម្រាម2ឆ្នាំ កីឡាករវ័យ36ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់អ៊ីតាលី ពិន័យជាប្រាក់ជាង2ម៉ឺនដុល្លារ ថែមទៀត។

កីឡាករ Calaio ត្រូវបានចោទប្រកាន់ពីបទលួចផ្ញើសារទៅឱ្យអតីតមិត្តរួមក្រុម មុនការប្រកួតឈ្នះ Spezia 2-0 កាលពីខែឧសភា មានកៅអីមួយឡើងមកអ៊ីតាលី ស៊េរី A សម្រាប់រដូវកាលថ្មី។

Calaio ដែលបានចាកចេញពី Spezia ទៅរួមរស់ជាមួយ Parma កាលពីឆ្នាំ2016  បានលួចផ្ញើសារតាម WhatsApp ទៅឱ្យកីឡាករក្លឹប Filippo de Col និង Claudio Terzi របស់ក្លឹប Spezia ថា ក្លឹបរបស់លោកនឹងឈ្នះការប្រកួតនេះ។

ក្លឹប Parma ធ្លាប់ត្រូវបានកាត់ទៅស៊េរី D បន្ទាប់ពីក្លឹបក្ស័យធន កាលពីឆ្នាំ2015៕

RELATED ARTICLES