តាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃអង្គារ ទី24 កក្កដា ឆ្នាំ2018 បានឱ្យដឹងថា ក្លឹបធំៗចំនួន4 នៅក្នុងក្របខណ្ឌ English Premier League កំពុងតាមប្រមាញ់យកកីឡាករ Ismaila Sarr ពីក្រុមជម្រើសជាតិសេណេហ្គាល់។
ការចង់បានរបស់ក្លឹប Premier League ទាំង4ខាងលើ បន្ទាប់កីឡាកររូបនេះ បង្ហាញទម្រង់លេងបានយ៉ាងល្អ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី។ ក្រៅពីក្លឹបនៅ English Premier League កីឡាកររូបនេះ ក៏ត្រូវបានក្លឹប Barcelona និង Juventus ចង់បានផងដែរ។
ដោយសារតែកីឡាកររូបនេះ កំពុងមានប្រជាប្រិយភាពខ្លាំងផងនោះ ក្លឹប Rennes បានកំណត់តម្លៃខ្លួនកីឡាកររូបនេះ 50លានផោន ស្មើនឹងជាង70លានដុល្លារ។
លោក Thierno Seydi ភ្នាក់ងាររបស់កីឡាករសេណាហ្គាល់ បានប្រាប់ The Sun ថា កីឡាករវ័យក្មេងមានបច្ចេកទេសលេងល្អ និងមានល្បឿនលឿន។
កីឡាករខ្សែការពាររូបនេះ បានចូលមកលេងឱ្យក្លឹប Rennes កាលពីឆ្នាំ2017 ក្រោយផ្ទេរមកពីក្លឹប Metz។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន5គ្រាប់ ក្នុង24ប្រកួត៕