Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិកីឡាករខ្សែការពារ Malcom ត្រូវក្លឹប Barcelona ដណ្តើមបានហើយ ពី Roma

កីឡាករខ្សែការពារ Malcom ត្រូវក្លឹប Barcelona ដណ្តើមបានហើយ ពី Roma

ទីបំផុត ក្លឹបអ្នកមានបុណ្យ Barcelona បានឈានទៅដល់កិច្ចព្រមព្រៀងចុះហត្ថលេខា ទិញយកកីឡាករខ្សែការពារ Malcom ពីក្លឹបបាល់ទាត់បារាំង Bordeaux ក្នុងតម្លៃ36.5លានផោន ស្មើនឹងជាង47លានដុល្លារ។ នេះបើ យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃពុធ ទី25 ខែកក្កដា ឆ្នាំ2018។

ក្លឹប Barcelona បានដណ្តើមកីឡាកររូបនេះ ពីមាត់ Roma  ដោយសារតែកាលពីថ្ងៃចន្ទ ខែកក្កដា ក្លឹប Roma បានប្រកាសថា ឈានដល់កិច្ចព្រមព្រៀងទិញកីឡាករនេះដែរ តែលទ្ធផលបានមកដៃ Barcelona ទៅវិញ។

កីឡាករសញ្ជាតិប្រេស៊ីល បានយល់ព្រមបន្តកុងត្រារយៈពេល5ឆ្នាំ ជាមួយក្លឹប Barcelona។

ទាក់ទងទៅនឹងបញ្ហានេះ លោក Monchi នាយកក្លឹប Roma បាននិយាយថា ក្លឹបមិនបានចុះហត្ថលេខាផ្លូវការទិញកីឡាករនេះ តែបានចរចាគ្នាមែន។

លោក Monchi បានបន្តទៀតថា លោកបានជួបជាមួយភ្នាក់ងារកីឡាករ Malcom ខណៈក្លឹប Monaco បានសន្យាថា នឹងអនុញ្ញាតឱ្យកីឡាកររូបនេះ ធ្វើដំណើរការមកទឹកដីអ៊ីតាលី ប៉ុន្តែអ្វីបានប្រែប្រួល។

កីឡាករ Malcom បានក្លាយជាកីឡាករទី2 បន្ទាប់ពីកីឡាករ Arthur ទិញមកពីក្លឹបបាល់ទាត់ប្រេស៊ីល នឹងពិនិត្យសុខភាពនៅថ្ងៃ ព្រហស្បតិ៍នេះ៕

RELATED ARTICLES